គណបក្សប្រជាជនកម្ពុជា និង គណបក្សសង្គ្រោះជាតិ នឹងបន្តកិច្ចប្រជុំចរចា គ្នាជាបន្តទៀត នៅថ្ងៃទី២៤មីនាស្អែកនេះ ដោយលើកយករបៀប វារៈចំនួនពីរ។ របៀបវារៈទាំងនោះ ជាអាទិភាពនៃប្រធានបទទាំង១៤ និង និតិវិធីនៃវេទិកាសាធារណៈ ដែលគណបក្សកំពុងមានជម្លោះ ទាំងពីរយល់ព្រមបង្កើតឡើងនៅថ្ងៃខាងមុខ ដើម្បីបិទបញ្ចប់បញ្ហា នៃភាពមិនប្រក្រតីនៃការបោះឆ្នោត។
មានរបៀបវារៈចំនួនពីរចំណុចដែលគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិនឹងលើកយកមកដាក់លើតុនៅក្នុងកិច្ចប្រជុំថ្ងៃចន្ទទី២៤មីនានេះ។ របៀបវារៈទាំងពីរនោះរួមមាន ទី១ ការលើកយកបញ្ហាជាអាទិភាពនៃចំណុចទាំង១៤ ដែលគណៈកម្មការនៃគណបក្សដៃគូចរចាទាំងពីរ បានសម្រេចកាលពីថ្ងៃទី១៧ កន្លងទៅ។ និងទី២ ការជជែកពីដំណើរការប្រព្រឹត្តទៅនៃវេទិកាសាធារណៈដែលនឹងត្រូវធ្វើឡើងនៅពេលខាងមុខ។
ថ្លែងប្រាប់វិទ្យុបារាំង អន្តរជាតិនៅថ្ងៃអាទិត្យនេះ លោក ឈាង វុន សមាជិកនៃក្រុមចរចា មកពីគណបក្សប្រជាជនកម្ពុជា បានឱ្យដឹងថា ចំណុចដាក់បន្ថែមនៃកំណែ ទម្រង់ការបោះឆ្នោតនៅកម្ពុជា គឺត្រូវបញ្ចប់ ហើយគណបក្សទាំងពីរ នឹងជជែកបន្តតែពីថា តើបញ្ហាការរៀបចំវេទិកា សាធារណៈនៅពេលខាងមុខនោះ គួរដំណើរការយ៉ាងដូចម្តេច និងនៅពេលណាតែប៉ុណ្ណោះ។
ចំណែកឯរបៀបវារៈស្តីពីអាទិភាព នៃប្រធានបទទាំង១៤ចំណុចនោះ សមាជិកនៃក្រុមចរចាមក ពីគណបក្សប្រជាជនកម្ពុជា លោក ឈាង វុន ដដែល បានបញ្ជាក់គោលជំហរពី គណបក្សកាន់អំណាចថា គឺត្រូវដាក់ទាំងកញ្ចប់តែម្តង ពោលគឺមិនមានចំណុចណាមួយ នៃចំណុចទាំង១៤នោះ មានអាទិភាពជាងគ្នានោះទេ។ ប៉ុន្តែ គណបក្សសង្គ្រោះជាតិវិញ ជាដំបូងចង់ដាក់ចំណុចចំនួន៣ ក្នុងចំណោមចំណុចទាំង១៤ ជាអាទិភាពក្នុងវេទិកាសាធារណៈ។ វេទិកាសាធារណៈដែលនឹងគ្រោងឱ្យមានការចូលរួមពី ក្រុមអង្គការសង្គមស៊ីវិលជាតិ អន្តរជាតិ និងប្រជាពលរដ្ឋជាដើម ក្នុងន័យដើម្បីបិទបញ្ចប់ការវិវាទដែលតែងតែកើត ឡើងក្រោយការបោះឆ្នោតនោះ។ ទាំងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ធ្លាប់បានបញ្ជាក់ដូចៗគ្នាថា គណបក្សទាំងពីរចង់ឃើញ លទ្ធផលនៃកំណែទម្រង់ការបោះឆ្នោត ដែលជាបញ្ហារ៉ាំរ៉ៃនៅកម្ពុជា បិទបញ្ចប់ក្នុងពេលឆាប់ៗ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៧មីនាកន្លងទៅ គណៈកម្មការចម្រុះនៃគណបក្ស ដែលកំពុងមានជម្លោះទាំងពីរដែលជា ក្រុមបច្ចេកទេសកំរិតទីពីរ បានសម្រេចលើបញ្ហាចំនួន១៤ចំណុច ក្នុងនោះរួមមាន ការកំណែទម្រង់ស្ថាប័នរៀបចំការបោះឆ្នោត យន្តការដោះស្រាយវិវាទការបោះឆ្នោត និងប្រព័ន្ធផ្សព្វផ្សាយនៃ គណបក្សនយោបាយ រួមទាំងអព្យាក្រិតភាព និងសុចរិតភាពសង្គមស៊ីវិល ពាក់ព័ន្ធនឹងការបោះឆ្នោតជាដើម។ ក្នុងកិច្ចប្រជុំនៅវិមានព្រឹទ្ធសភានាថ្ងៃចន្ទទី២៤មីនានេះ គណបក្សទាំងពីរ នឹងដឹកនាំសមាសភាពម្ខាង៦រូប ចូលតុចរចាជាបន្ត ហើយថា តើអ្វីជាលទ្ធផលពីជំនួបនេះ ពលរដ្ឋខ្មែរគឺកំពុងតែតាម ដានយ៉ាងយកចិត្តទុកដាក់៕

ប្រភព ដោយ : RFI