Slider[Style1]

Style4

Style3[OneLeft]

Style3[OneRight]

Style6

ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ទៅ​ទីលាន​ប្រជាធិបតេយ្យ​រយៈពេល​ខ្លី ដើម្បី​គាំទ្រ​ការទាមទារ​របស់​កម្ម​ករ​លើ​បញ្ហា​ប្រាក់​ឈ្នួល និង​ថ្កោលទោស​អាជ្ញាធរ​រាជធានី​ភ្នំពេញ ដែល​រារាំង​មិន​ឲ្យ​កម្មករ​ធ្វើ​វេទិកា​សាធារណៈ​ស្តីពី​សិទ្ធិ​ការងារ​។​

​នៅ​ម៉ោង ១០:៣០​នាទី​ព្រឹក​ថ្ងៃ​សៅរ៍​នេះ លោក​សម រង្ស៊ី ប្រធាន និង​លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ទៅ​កាន់​សួនច្បារ​ក្បែរ​ស្ពាន​នាគ មុខ​ទីលាន​ប្រជាធិបតេយ្យ ប្រមាណ ៥​នាទី ហើយ​បាន​ចាកចេញ​ទៅ​វិញ ដោយ​បាន​ថ្លែង​សារ​គាំទ្រ​កម្មករ ចំពោះ​ការទាមទារ​ដំឡើង​ប្រាក់​ឈ្នួល ១៦០​ដុល្លារ​ក្នុង​មួយខែ និង​លក្ខខណ្ឌ​ការងារ​សមរម្យ ព្រមទាំង​ទាមទារ​ឲ្យមាន​ការដោះលែង​អ្នក​ជាប់​ឃុំ​ទាំង​២១​នាក់​។

​ជាមួយគ្នា​នោះ​ដែរ លោក​សម រង្ស៊ី ក៏​បាន​ថ្កោលទោស​អាជ្ញាធរ​រាជធានី​ភ្នំពេញ ដែល​បាន​រារាំង មិនឲ្យ​សហព័ន្ធ​សហជីព​ទាំង​១៨ ធ្វើ​វេទិកា​សាធារណៈ​នៅ​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​ឲ្យ​ស្ត្រី និង​កម្មករិនី ចូលរួម​សម្តែង​មតិ​នៅ​ថ្ងៃ​សិទ្ធិនារី​អន្តរជាតិ​៨​មីនា​នេះ​។

​នៅ​ម៉ោង​ជាង​១០​ព្រឹក​នេះ​ដែរ គេ​សង្កេតឃើញ​មាន​ការដាក់​បន្ថែម​កម្លាំង​សមត្ថកិច្ច​ជា​ច្រើន​ឡាន នៅ​ទីលាន​ប្រជាធិបតេយ្យ​ផង​ដែរ​។​

​ថ្នាក់​ដឹកនាំ​សហព័ន្ធ​សហជីព​ទាំង​១៨ គ្រោង​ធ្វើ​វេទិកា​សាធារណៈ​ទាក់ទង​នឹង​សិទ្ធិ​ការងារ​នេះ នៅ​ថ្ងៃ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​៨​មីនា នៅ​ទីលាន​ប្រជាធិបតេយ្យ ប៉ុន្តែ​ត្រូវ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​រាប់សិប​នាក់ ដាក់​រនាំងដែក​បិទ​ច្រកចេ​ញ​ចូល​ទៅ​កាន់​ទីនោះ និង​មាន​ការប៉ះទង្គិច​គ្នា​មួយ​ប្រាវ​។ តែ​ទោះជា​យ៉ាងណា ក្រុម​សហជីព និង​កម្មករ បាន​នាំ​គ្នា​រៀបចំ​វេទិកា​សាធារណៈ​នេះ នៅ​សួនច្បារ​ខាងមុខ​ទីលាន​ប្រជាធិបតេយ្យ​វិញ​៕

ដោយ៖​ តាំង វីដា​ (VOD)


«
Next
Newer Post
»
Previous
Older Post