លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានបញ្ជាក់ប្រាប់ដល់វិទ្យុវាយោFMនៅថ្ងៃទី១២ មីនានេះថា ព័ត៌មានដែលថា កម្ពុជាមិនមានទឹកចិត្តមនុស្សធម៌ និងព្រងើយកន្តើយមិនចូលរួមក្នុងយុទ្ធនាការណ៍ ស្វែងរកយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ីផ្ទុកអ្នកដំណើរ២៣៩នាក់ ដែលបានបាត់ការទាក់ទងសូន្យឈឹងពីប្រព័ន្ធរ៉ាដា កាលពីថ្ងៃសៅរ៍សប្តាហ៍មុននោះ មិនមែនជាការពិតនោះទេ។
លោកផៃ ស៊ីផាន បាននិយាយបន្តថា ដោយសារព័ត៌មានដែលលោកបានផ្តល់បទសម្ភាសន៍ឲ្យ មិនបានផ្សព្វផ្សាយពាក្យសំដីរបស់លោកឲ្យច្បាស់លាស់ និងមិនពេញលេញ ទើបធ្វើឲ្យមានការយល់ច្រលំ។ អ្នកនាំពាក្យរដ្ឋាភិបាលរូបនេះបានបញ្ជាក់ថា លោកគ្រាន់តែនិយាយថា ចំណុចសង្ស័យគឺកើតឡើងនៅតំបន់សមុទ្រចិនខាងត្បូង ដែលហួសពីដែនសមត្ថកិច្ចរបស់កម្ពុជា ដូច្នេះការងារអន្តរជាតិទៅតាមនីតិវិធី គឺធ្វើទៅតាមបែបបទអន្តរជាតិ មិនមែនកម្ពុជា ព្រងើយកន្តើយក្នុងការជួយរុករកនោះទេ។

លោកផៃ ស៊ីផាន បានបញ្ជាក់បន្ថែមទៀតថា កម្ពុជាបានត្រៀមលក្ខណៈ រួចជាស្រេចក្នុងកិច្ចសហប្រតិបត្តិការស្រាវជ្រាវរុករក និងជួយសង្គ្រោះ ប្រសិនបើមានហេតុការណ៍អ្វីមួយកើតឡើងនៅក្នុងតំបន់អាស៊ាន ព្រោះកម្ពុជាជាសមាជិកអាស៊ាន ហើយកិច្ចការទាំងនេះគឺជាកាត្វកិច្ចរបស់កម្ពុជាផងដែរ។ ម្យ៉ាងវិញទៀតកម្ពុជាក៏ជាប្រទេសជាមិត្តដ៏ជិតស្និតស្និទជាមួយប្រទេសចិន និង ម៉ាឡេស៊ីផងដែរ។ ដូច្នេះកម្ពុជាមិនអាចព្រងើយកន្តើយបានឡើយ។គួររម្លឹកថា ២ថ្ងៃបន្ទាប់ពីការបាត់ខ្លួនដោយអាថ៌កំបាំងពីយន្តហោះម៉ាឡេស៊ីនេះ មានប្រទេសជាច្រើនបានសហការគ្នាក្នុងការ បញ្ជូនក្រុមអ្នកសង្គ្រោះដើម្បីជួយស្វែងរកយន្តហោះ និងអ្នកដំណើរដែលបាត់ខ្លួន។ ដោយឡែកសម្រាប់ប្រទេសកម្ពុជា មិនបានបញ្ចូនក្រុមអ្នកសង្គ្រោះដើម្បីជួយស្វែងរកនោះទេ។ ចំណុចនេះ បានធ្វើឲ្យមតិសាធារណជនមួយចំនួនយល់ឃើញថា រដ្ឋាភិបាលកម្ពុជា ហាក់គ្មានចិត្ត និងគ្មានការចូលរួមក្នុងហេតុការណ៍នេះ៕
ប្រភព ដោយ : វាយោ