Slider[Style1]

Style4

Style3[OneLeft]

Style3[OneRight]

Style6

ភិបាល​សាលា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ពុធ​នេះ ប្រកាសថា ទីលាន​ប្រជាធិបតេយ្យ នឹង​ត្រូវ​បិទ ចាប់ពី​ថ្ងៃនេះ​តទៅ ដោយមិន​អនុញ្ញាត​ឲ្យមាន​ការប្រ​មូលផ្តុំ​ធ្វើបាតុកម្ម​ណាមួយ​ឡើយ រហូត​ដល់​បិទ​បញ្ចប់​ការស៊ើបអង្កេត​ករណី​ហិង្សា​នៅ​ផ្លូវវ៉េងស្រេង​។​

​ក្នុង​ពិធី​សម្ពោធ​បើក​ការដ្ឋាន​មួយ ក្នុង​សង្កាត់​ជ្រោយចង្វារ រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិ​វង្ស អភិបាល​សាលា​រាជធានី​ភ្នំពេញ មានប្រសាសន៍ថា ចាប់ពី​ថ្ងៃ​ទី​១២ ខែ​មីនា នេះ​តទៅ អាជ្ញាធរ​នឹង​មិន​អនុញ្ញាត​ឲ្យមាន​ការប្រ​មូលផ្តុំ​ធ្វើបាតុកម្ម នៅ​ទីលាន​ប្រជាធិបតេយ្យ ក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ ទៀត​ទេ រហូតដល់​ការស៊ើបអង្កេត​ករណី​ហិង្សា​នៅ​ផ្លូវវ៉េង​ស្រេង​បាន​បិទបញ្ចប់​។​

​កាលពី​ថ្ងៃ​ទី​០២ និង​ទី​០៣​ខែ​មករា មាន​ការប៉ះទង្គិច​ដោយ​ហិង្សា​មួយ​នៅ​ផ្លូវវេង​ស្រេង រវាង​កម្លាំង​សកមត្ថកិច្ច និង​កម្មករ ដែល​តវ៉ា​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល ១៦០​ដុល្លារ​ក្នុង​មួយខែ បណ្តាលឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​ជាច្រើន​នាក់ ហើយ​មនុស្ស​ចំនួន​២៣​នាក់​ត្រូវបាន​ចាប់ខ្លួន​។

មួយ​ថ្ងៃ​បន្ទាប់​ពី​មាន​ហេតុការណ៍​នោះ អាជ្ញាធរ​រាជធានី​ភ្នំពេញ ក៏បាន​បំបែក​ក្រុម​បាតុករ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ធ្វើ​បាតុកម្ម​នៅ​ទីនោះ ហើយ​មិន​អនុញ្ញាត​ឲ្យមាន​ការប្រ​មូលផ្តុំ​ណាមួយ​ឡើយ នៅ​ទីលាន​ប្រជាធិបតេយ្យ រហូតមកដល់​ពេលនេះ​។​

ជាមួយគ្នានេះដែរ ការប្រកាស​បិទ​ទីលាន​ប្រជាធិបតេយ្យ​របស់​អភិបាល​រាជធានី​ភ្នំពេញ មិនឲ្យ​មាន​ការប្រមូល​ផ្តុំ​នេះ ធ្វើឡើង​បន្ទាប់​ពី​ក្រុម​សហព័ន្ធ​សហជីព និង​អង្គការ​សមាគម​ចំនួន ១៨ បាន​យក​ទីតាំង​នោះ ដើម្បី​ធ្វើ​វេទិកា​សាធារណៈ​ស្តីពី​សិទ្ធិ​ការងារ និង​ទាមទារ​ឲ្យ​ដោះលែង​អ្នក​ជាប់​ឃុំ​ទាំង​២១​នាក់ ប៉ុន្តែ​ត្រូវ​បាន​បរាជ័យ​ដោយសារ​កងកម្លាំង​សមត្ថកិច្ច​ចម្រុះ​ដាក់​របង​ហ៊ុមព័ទ្ធ​ទីនោះ​៕


ប្រភព​​ និង​​ អត្ថបទ ដោយ : ពេជ្រ សុធារី​ (VOD)

«
Next
Newer Post
»
Previous
Older Post