Slider[Style1]

Style4

Style3[OneLeft]

Style3[OneRight]

Style6

ស្ត្រី​អតីត​អ្នក​បឹងកក់​៣​នាក់ ត្រូវបាន​ដោះលែង​វិញ​ហើយ​នៅ​រសៀល​ថ្ងៃ​ពុធ​នេះ បន្ទាប់ពី​ត្រូវ​បាន​ចាប់ខ្លួន​ និងឃុំខ្លួន​អស់​មួយព្រឹក។

​ប្រជា​សហគមន៍​អតីត​អ្នក​បឹងកក់​ជាង​១០​នាក់ បាន​ប្រមូលផ្តុំ​នៅ​ខាង​មុខ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​សុំឲ្យ​មាន​ដំណោះ​ស្រាយ​រឿង​ដីធ្លី​។​អ្នកស្រី ស៊ា ណា​រ៉េត អាយុ​៥៦​ឆ្នាំ ដែល​ត្រូវបាន​ចាប់ខ្លួន មានប្រសាសន៍​ពី​លើ​រថយន្ត​ថា អ្នកស្រី និង​ស្ត្រី​២​នាក់​ទៀត ត្រូវបាន​ចាប់ខ្លួន​នៅ​ម៉ោង​ជាង​៨​ព្រឹក និង​កំពុង​ត្រូវបាន​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។ អ្នកស្រី​បន្ត​ថា អ្នកស្រី​មិន​បាន​ធ្វើ​សកម្មភាព​អ្វី​ទេ តែ​សមត្ថកិច្ច​បាន​ចាប់​ខ្លួន​ពួក​គាត់​។​ឧគ្ឃោសនស័ព្ទ​មួយរប​ស់​ប្រជា សហគមន៍ ត្រូវបាន​សមត្ថកិច្ច ចាប់​យក​ពេល​ពួកគាត់​តវ៉ា​។​

​លោក ចាន់ សុ​វ៉េ​ត មន្ដ្រី​ស៊ើបអង្កេត​សមាគម​សិទ្ធិមនុស្ស​អាដ​ហុក មានប្រសាសន៍ថា អ្នក​ទាំង​បី​នាក់ ត្រូវបាន​ដោះលែង​វិញ​ហើយ​នៅ​ម៉ោង​ជាង​១២​រសៀល​។​

​អតីត​អ្នក​បឹកកក់ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ទទួលបាន​សំណង ៨​ពាន់​ដុល្លារ និង​២​លាន​រៀល ជា​សំណង​ដែល​ប្រជាពលរដ្ឋ​អតីត​បឹងកក់ ព្រម​ទទួលយក​ដោយ​បង្ខំចិត្ត ក្រោយពេល ក្រុមហ៊ុន​បូម​ខ្សាច់​ពន្លិច​ផ្ទះសម្បែង​ពួកគាត់ ក្នុង​តំបន់​អភិវឌ្ឍន៍​បឹងកក់​៕

ប្រភព និង អត្ថបទ ដោយ : ស៊ុន ណារិន (VOD)

«
Next
Newer Post
»
Previous
Older Post