Slider[Style1]

Style4

Style3[OneLeft]

Style3[OneRight]

Style6

ណបក្ស​សង្គ្រោះ​ជាតិ ​(CNRP) ប្រកាស​ធ្វើ​សមាជ​មហាជន នៅ​ទីស្នាក់ការ ​បក្ស​វិញបន្ទាប់ ពី​សមត្ថកិច្ច​ចម្រុះ នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ បាន​បិទ​ច្រកចេញ​ចូល​ ទីតាំង​សំខាន់ៗ ដែល​គណបក្ស​នេះចង់​ យក​ដើម្បី​ធ្វើ​ការ ប្រមូលផ្តុំ​បញ្ចេញមតិ​។​

កាលពី​ថ្ងៃ​សុក្រ ទី​២៨ ខែ​មីនា ក្រសួងមហាផ្ទៃ បាន​ព្រមាន​ចាត់វិធាន ការ​តាម​ផ្លូវច្បាប់ មិន​អនុញ្ញាត​ឲ្យ​គណបក្សស​ង្គ្រោះ​ជាតិ រៀបចំ​សមាជ​មហាជន នៅ​ទីតាំង​សាធារណៈ​ណាមួយ​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​ឡើយ តែ​អនុញ្ញាត​ឲ្យមាន​ការរៀ​ប​ចំ​ពិធី​នេះ នៅ​ទីស្នាក់ការ​ខ្លួន ឬ​ទីតាំង​ឯកជន​ណាមួយ ដោយ​ត្រូវ​សហការ​ជាមួយ​សាលា​រាជធានី​ភ្នំពេញ ក្នុង​ការរៀបចំ​សន្តិសុខ និង​សណ្តាប់ធ្នាប់​។​

​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ សម រង្ស៊ី សរសេរ​នៅលើ​ទំព័រ​ ហ្វេ​សប៊ុក​របស់​លោកថា បន្ទាប់ពី​ពិធី​បង្សុកូល​នៅ​មុខ ​មន្ទីរ​រដ្ឋសភា​ចាស់ ចប់សព្វគ្រប់ គណបក្ស​នេះ នឹង​រៀបចំ​ធ្វើ​សមាជ​មហាជន​ដូច​បាន​គ្រោងទុក​នៅ ​ទីស្នាក់ការ​កណ្តាល​គណបក្ស ផ្លូវជាតិ​លេខ២ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោកស្រី មូរ សុខ​ហូរ ប្រាប់​ VOD ឲ្យដឹងថា ការប្តូរ​ទីតាំង​សមាជ​នេះ គឺ​ដើម្បី​ការពារ​សុវត្ថិភាព​អ្នកគាំទ្រ​ខ្លួន ខណៈ​ដែល​កម្លាំង​សមត្ថកិច្ច​ចម្រុះ ក្រោម​ការបញ្ជា​របស់​គ​ណ​បក្ស​កាន់​អំណាច ត្រូវបាន​ដាក់ពង្រាយ​នូវ​ចំណុច​សំខាន់ៗ នៃ​បរិវេណ​ទីលាន​ប្រជាធិបតេយ្យ និង​ម្តុំ​សួនច្បារ​វត្តបុ​ទុម​វត្តី នៅ​ព្រឹក​នេះ​។​

​លោកស្រី បន្តថា ទោះបីជា សមាជ​នេះ មិន​អាច​ធ្វើ​លើ​ទីតាំង ដែល​គណបក្ស​នេះ ចង់បាន​ក្តី តែ​លោក​ស្រី អំពាវនាវ​ដល់ ប្រជាពលរដ្ឋ​ជា​ម្ចាស់ឆ្នោត ឲ្យចូល​រួម​សមាជ​នេះ ឲ្យបាន​ច្រើន ដើម្បី​បញ្ចេញ​មតិយោបល់ ប្រាប់​ទៅ​ថ្នាក់ដឹកនាំ​គណបក្ស​នេះ ពីអ្វី​ដែល​ខ្លួន​ចង់បាន​។​

​សម្រាប់ លោក នី ចរិយា អ្នកតាមដាន​បញ្ហា​សង្គម និង​ជា​ប្រធាន​ផ្នែក​ស៊ើបអង្កេត​សមាគម​សិទ្ធិមនុស្ស អាដហុក មានប្រសាសន៍ថា លោក​មាន​ការសោកស្តាយ ​ដែល​ក្រសួង​មហាផ្ទៃ និង​សាលា​រាជធានី មិន​អនុញ្ញាត​ឲ្យ​ ប្រជាពលរដ្ឋ​ធ្វើ​សមាជ​នៅ​ ទីលាន​ប្រជាធិបតេយ្យ ឬ​នៅ​សួនច្បារ​វត្តបុ​ទុម​វត្តី​។ លោក​យល់ថា ការហាមឃាត់​នេះ គឺ​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ​ទាំងស្រុង ដែល​រាជរដ្ឋាភិបាល ត្រូវមាន​កាតព្វការ​ពារ​ប្រជាព​ល​រដ្ឋ មិន​ត្រូវ​រារាំង​ក្នុង​សកម្មភាព​ណាមួយ ដែល​ឈាន​ដល់​កើតមាន​អំពើ​ហិង្សា​ឡើយ​៕

ប្រភព ដោយ : VOD

«
Next
Newer Post
»
Previous
Older Post