រាជធានីភ្នំពេញ៖ នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៤ មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស ១៤លើក (យប់ ០៨លើក), មានមនុស្សស្លាប់ ០៧នាក់ (ស្រី ម្នាក់), មានមនុស្សរបួសធ្ងន់ ១៧នាក់ (ស្រី ០៦នាក់) និងរបួសស្រាល ១២នាក់ (ស្រី ០៣នាក់) ។
ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង ១៤លើក បានបង្កឲ្យខូចខាត យានយន្តសរុប ២០គ្រឿង ក្នុងនោះម៉ូតូ ១៥គ្រឿង, រថយន្តធុនតូច ០៣គ្រឿង, រថយន្តធុនធំ ០១គ្រឿង, យានផ្សេងៗ ០១គ្រឿង និងអ្នកថ្មើរជើង ម្នាក់ ។ ប្រភពខាងលើ ឲ្យដឹងបន្តទៀតថា មូលហេតុដែលបណ្តាល ឲ្យមានគ្រោះថ្នាក់ គឺបណ្តាលមកពី កត្តាល្បឿន ០៤លើក, មិនគោរពសិទ្ធ ០១លើក, មិនប្រកាន់ស្តាំ ០១លើក, ប្រជែងគ្រោះថ្នាក់ ០២លើក, កត្តាផ្លូវ ០១លើក, កត្តាយានយន្ត ០១លើក និងស្រវឹង ០៤លើក ក្នុងនោះជិះម៉ូតូ គ្រោះថ្នាក់មិនពាក់ មួកសុវត្ថិភាព ២៣នាក់ (យប់ ១៤នាក់) ។
ចំពោះរថយន្ត ដែលទទួល រងការផាកពិន័យនៅអង្គភាព នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៤នេះ មានចំនួន ៣៨១គ្រឿង គឺរថយន្តទេសចរណ៍គ្រួសារ ២០គ្រឿង, រថយន្តដឹកអ្នកដំណើរធុនតូច ១៤៩គ្រឿង, រថយន្ត ដឹកទំនិញធុនតូច ៥៥គ្រឿង និងរថយន្ត ដឹកទំនិញធុនធំ ១៥៧គ្រឿង ។ រថយន្ត ទាំងអស់ខាងលើ បានបង់ប្រាក់ ពិន័យរួចរាល់ នៅស្នងការដ្ឋាន នគរបាលខេត្ត ៣៨១គ្រឿង ៕
(រូបតំណាង)
ប្រភព ដោយ : អគ្គស្នងការដ្ឋាននគរបាលជាតិ


