Slider[Style1]

Style4

Style3[OneLeft]

Style3[OneRight]

Style6

ណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ចន្ទ​នេះ បាន​ឯកភាពគ្នា​ក្នុង​ការកែទម្រង់​បញ្ជី​ឈ្មោះ​បោះឆ្នោត និង​ច្បាប់​ស្តីពី​ការប្រើប្រាស់​ហិរញ្ញវត្ថុ​សម្រាប់​គណបក្ស និង​កំណត់​យក​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ ជជែក​លើ​បញ្ហា​មួយចំនួន​ទៀត​រួមមាន ​​កំណែទម្រង់​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត​ផងដែរ​។​

​បន្ទាប់​ពី​កិច្ចពិភាក្សា​ជាង​៤​ម៉ោង ភាគី​ទាំងពីរ លើកឡើងថា មាន​ការឯកភាព​គ្នា​ក្នុង​ការរៀបចំ​ចុះបញ្ជី​​ ឈ្មោះ​បោះឆ្នោត ការធានា​សិទ្ធិ​បោះឆ្នោតរបស់ប្រជាពលរដ្ឋគ្រប់រូប និង​ការកែ​បង្កើត​ច្បាប់​ស្តីពី​ការប្រើប្រាស់​ហិរញ្ញវត្ថុ​សម្រាប់​គណបក្ស​នយោបាយ​។​

​ភាគី​ទាំងពីរ ក៏​បាន​ឯកភាពគ្នា​ក្នុង​ការជួប​គ្នា​ម្តង​ទៀត​នៅ​ថ្ងៃ​ចន្ទ ទី​១០​ខែ​មិនា ឆ្នាំ​២០១៤​ម្តងទៀត​ ដោយ​នឹង​លើកយក​បញ្ហា​មួយចំនួន​មក​ជជែក​គ្នា រួមមាន​កំណែទម្រង់​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត កំណែទម្រង់​រចនាសម្ព័ន្ធ ការបង្កើត​យន្តការ​ដោះស្រាយ​វិវាទ​ការបោះឆ្នោត កំណែ​ទម្រង់ការ​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ការប្រើប្រាស់​តួនាទី​ត្រឹមត្រូវ​របស់​មន្ត្រីរាជកា​រ និង​កងកម្លាំង​ជាដើម​។​

​សមាសភាព​គណៈកម្មកា​រ​កែ​ទម្រង់​ការ បោះឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដឹកនាំ​ដោយ​លោក សុន ឆ័យ និង​សមាជិក​រួមមាន លោក យឹម សុវណ្ណ  លោក គួ​យ ប៊ុន​រឿន លោក អេង ឆៃអ៊ាង លោក ម៉ៅ មុន្នី​វណ្ណ និង​លោក ហូរ វ៉ាន់​។​

​ក្រុមការងារ​របស់​គ​ណ​បក្ស​ប្រជាជន កម្ពុជា ដឹកនាំ​ដោយ​លោក ព្រុំ សុខា ចំណែក​បេក្ខភាព​គណៈកម្មការ​រួម​មាន លោក ប៊ិន ឈិន លោក ជាម យៀប លោក ឈាង វុន លោក ប៉ែន បញ្ញា លោក ស៊ិក ប៊ុន​ហុក និង​លោកស្រី គ្រួច សំអាន​។​

​សេចក្តីថ្លែងការណ៍​បន្ទប់​ស្ថានការណ៍​ថ្ងៃ​បោះឆ្នោត​នៃ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាង ៤០ ចុះ​ថ្ងៃ​ទី​១ ខែ​មីនា​នេះ ឲ្យដឹងថា សង្គម​ស៊ីវិល​ជំរុញ​ឲ្យមាន​កំណែទម្រង់​ គណៈកម្មកា​រ​ធិ​ការ រៀបចំ​ការបោះឆ្នោត ការចុះឈ្មោះ​បោះឆ្នោត បញ្ជី​ឈ្មោះ បោះឆ្នោត ប្រព័ន្ធ​ផ្សព្វផ្សាយ យន្តការ​ដោះស្រាយ ​ទំនាស់​ការបោះឆ្នោត ការលើកស្ទួយ​ស្ត្រី និង​យុវជន​តំណាង​ជាប់ឆ្នោត​ជាដើម ដែល​ជា​ផែនការ​អនុវត្ត​ឲ្យបាន​ច្បាស់លាស់​នៅ​មុន​ដំណាច់ឆ្នាំ​២០១៤៕

ប្រភព​ និង អត្ថបទ ដោយ : តាំង វីដា & ស៊ុន ណារិន (VOD)

«
Next
Newer Post
»
Previous
Older Post