Slider[Style1]

Style4

Style3[OneLeft]

Style3[OneRight]

Style6


រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី០៣ ខែមិនា ឆ្នាំ២០១៤ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រារព្ធពិធីចុះហត្ថលេខាអនុស្សារណៈនៃការយោគយល់គ្នាស្ដីពីការរួមចំណែកក្នុង សកម្មភាពមនុស្សធម៌រវាងអគ្គស្នងការដ្ឋាននគរបាលជាតិ និងអង្គការមេត្រីអន្តរជាតិ ក្រោម អធិបតីភាពលោកជំទាវឧត្តមសេនីយ៍ឯក យក់ សុខា អគ្គស្នងការរងនគរបាលជាតិ ។

អនុស្សារណៈនេះត្រូវបានចុះហត្ថលេខារវាង ភាគីអង្គការមេត្រីអន្តរជាតិ ដោយលោក DR.DON BREWSTER នាយកប្រតិបត្តិអង្គការមេត្រីអន្តរជាតិ ហើយភាគីកម្ពុជាដោយ លោកជំទាវ ឧត្តមសេនីយ៍ឯក យក់ សុខា អគ្គស្នងការរងនគរបាលជាតិ ។

ក្នុងការចុះអនុស្សារណៈនៃការយោគយល់ (MOU) រវាងអគ្គស្នងការដ្ឋាននគរបាលជាតិ និងអង្គការមេត្រីអន្តរជាតិដើម្បីងាយស្រួលក្នុងការចែករំលែកព័ត៌មាន កិច្ចសហប្រតិបត្តិការ និងជាពិសេសក្នុងការបង្ក្រាបទប់ស្កាត់រាល់បទល្មើសជួញដូរផ្លូវភេទលើស្រ្តី និងកុមារ ៕


ប្រភព និង អត្ថបទ ដោយ : អគ្គស្នងការដ្ឋាននគរបាលជាតិ

«
Next
Newer Post
»
Previous
Older Post