Slider[Style1]

Style4

Style3[OneLeft]

Style3[OneRight]

Style6

ក​រដ្ឋទូត​អង្គការ​សទ្ធិសញ្ញា​អត្លង់​តិច​ខាងជើង​គេ​ហៅថា កងទ័ព ណា​តូ នឹង ជួបប្រជុំគ្នា ជាមួយ ឯក អគ្គរដ្ឋទូត​រុស្ស៊ី នៅ​ថ្ងៃ​ពុធ​នេះ ដែល​ជា​ដំណាក់កាល​ទី​ពីរ ដើម្បី​ពិភាក្សា​អំពី វិបត្តិ នៅឧ​បទ្វីប ​Crimea ខណៈ កងទ័ព​រុស្ស៊ី​បាន​ចូល​កាន់កាប់​តំបន់​នោះ ជាច្រើន​ថ្ងៃ​មកនេះ។​

អ្នកនាំពាក្យ​អង្គការ​ណា​តូ មាន​ប្រសា​សាន៍​ថា ប្រធាន​ណា​តូ Anders Fogh Rasmussen តាំងពី​ថ្ងៃ​ច័ន្ទ​ទី៣ ខែមិនា តែ​នៅ​ថ្ងៃ​ពុធ​នេះ ទើប​មាន​ការសម្រេច ថា​ត្រូវតែ បើក​កិច្ចប្រជុំ​នេះ​ជា​បន្ទាន់​គឺ​នៅ​ពេល​រសៀល​ថ្ងៃនេះ។

​តាម​ព័ត៌មាន កិច្ចប្រជុំ​នេះ សំដៅ​ទាមទារ ចំពោះមុខ​ឯកអគ្គរដ្ឋទូត រុស្ស៊ី ឲ្យ​ដកទ័ព​ចេញពី​តំបន់ Crimea ហើយ​ស្ដារ និតិ​សម្បទារ​តំបន់​នោះ​ឡើងវិញ។ ​កងទ័ព​រុស្ស៊ី​បាន​ចូលលុកលុយ តំបន់ Crimea ជាច្រើន​ថ្ងៃ​មកនេះ គឺ​បន្ទាប់ពី សភា​អ៊ុយ​គ្រេន បាន​ដកហូត ប្រធានាធិបតី​យ៉ាណូ​កូ​វិច ដែល​ជា​ប្រធានាធិបតី រណប​ប្រទេស​រុស្ស៊ី ប៉ុន្តែ ក្រុង​ម៉ូស្គូ និយាយថា កាលដែល កងទ័ព  របស់ខ្លួន បញ្ចូន​មក​ដាក់​ពង្រាយ នៅ តំបន់ Crimea គឺ​ម្យ៉ាង​គត់ ដើម្បីការពារ​អត្ថប្រយោជន៍ របស់ខ្លួន​។ តំបន់ Crimea​ គឺជាតំបន់​សេដ្ឋកិច្ច​ពិសេស រវាង អ៊ុយ​គ្រេន និងរុស្ស៊ី។

​ប៉ុន្តែ​អ៊ុយ​គ្រេន​ជា រដ្ឋ​ទើបតែ​រើ​បំរាស់​ពី សហភាពសូវៀត នៅ​ទសវត្ស​1990 បន្ទាប់​ពី ក្រុង​ម៉ូស្គូ​ដែល​កាន់​​របប​សង្គមនិយម​បាន រំលំ​រលាយ​តាមរយៈ​ការបញ្ចប់​សង្គ្រាមត្រជាក់ ។​បើទោះជា​យ៉ាងណា អ៊ុយ​គ្រេន នៅ​មិនទាន់ ចូល​ជា​សមាជិក របស់អង្គការ​សទ្ធិសញ្ញា​អត្លង់​តិច​ខាងជើង​នៅ​ឡើយ​។​

​ណា​តូ​គឺជា អង្គការ​សទ្ធិសញ្ញា​អត្លង់​តិច​ខាងជើង​ដែល​ភាសាបារាំ​ង​ហៅ​តា​អូតង់​ហើយ​អង់គ្លេស​ហៅថា កងទ័ពណា​តូ​។ ក្រុម​កងទ័ព​នេះ មាន ប្រទេស ជា​សមាជិក​ចំនួន​២៨ ហើយ ដឹកនាំ​ដោយ​សហ​រ​ដ្ឋ​អាមេរិក។ អង្ក​ការ​នេះ បង្កើតឡើងក្រោយ ពិ​ភព​លោកបញ្ចប់សង្គ្រាម​លោក​លើក​ទី​II  ឆ្នាំ១៩៤៥ ជាពិសេស​ក្នុង​សង្គ្រាមត្រជាក់​ដើម្បី​ការពារ​ប្រទេស ដែល​ជា​សម្ព័ន្ធមិត្ត​របស់ខ្លួន៕

ប្រភព និង អត្ថបទ ដោយ​ នួន បូរិន (VOD)

«
Next
Newer Post
»
Previous
Older Post