ការលុកលុយរបស់កងទ័ពរុស្ស៊ី ចូលតំបន់សេដ្ឋកិច្ចពិសេស នៅCrimea ដែនដី ឧបទ្វីបសមុទ្រខ្មៅ នៃដែនអធិបតេយ្យប្រទេសអ៊ុយក្រេន គឺគ្រាន់តែជាការច្បាមយកតំបន់នោះ ដើម្បីជាថ្នូរនិងការសម្រួលការកាន់កាប់ផ្នែកសេដ្ឋកិច្ចហើយ ជាជាងការធ្វើសង្គ្រាម ទ្រង់ទ្រាយធំ ជាមួយក្រុងកៀវ ដែលនាំឲ្យមានការហ៊ុមព័ន្ធសេដ្ឋកិច្ច របស់លោកខាងលិច។
នេះជាការវិភាគ របស់ក្រុមអ្នកជំនាញមកពី think-tanks ដែលមានមូលដ្ឋាន នៅទីក្រុងឡុង ប្រទេសអង់គ្លេស។
ក្រុមនេះ ពិនិត្យឃើញថា រុស្ស៊ីចង់បានម្យ៉ាងគឺ ការប្រើឥទ្ធិពលរដ្ឋខ្លួន ទៅលើតំបន់ Crimea ដែលជាតំបន់សេដ្ឋកិច្ចពិសេស ហើយរុស្ស៊ី ទំនងមិនចង់ធ្វើឲ្យជម្លោះតំបន់នោះ ក្លាយជា សង្គ្រាម មានលក្ខណៈទ្រង់ទ្រាយធំ ជាមួយប្រទេសអ៊ុយក្រេន ដែលនាំមានការហ៊ុមព័ន្ធសេដ្ឋកិច្ច ពីលោកខាងលិចនោះឡើយ។
យ៉ាងនេះក្ដី អ្នកវិភាគមើលឃើញថា វិមានក្រឹមឡាំង មានការបារម្ភ គឺការមិនចង់ឲ្យរដ្ឋាភិបាល ក្រុងកៀវ ក្លាយជាសមាជិករបស់សហភាពអឺរ៉ុប។
អ្នកវិភាគ ម្នាក់ទៀត គឺ Igor Sutyagin នៃវិទ្យាស្ថាន សេវារួបរួម (RUSI) យល់ឃើញថា Kremlin ពិតជាមិនប្រាថ្នាធ្វើសង្គ្រាមទ្រង់ទ្រាយធំជាដាច់ខាតជាមួយ អ៊ុយក្រេន។ លោកព្រមានថា ប្រសិនបើ រស្ស៊ី សម្រេចធើ្វសង្គ្រាម គឺរុស្ស៊ី ពិតជាខាតបង់ជាច្រើន ទាំងសេដ្ឋកិច្ច និងនយោបាយ ហើយវាក្លាយជាគ្រោះមហន្តរាយមួយដ៏អាក្រក់ ដែលស្ថានភាពនេះ ក្រុងម៉ួស្គូមិនប្រាថ្នាជាដាច់ខាត។
អ្នកវិភាគម្នាក់ទៀត មកពីក្រុមស្រាវជ្រាវ Jane បណ្ឌិត Matthew Clements មិនអាចក្លាយជា រដ្ឋមួយ ដូចសម័យអតីតសូវៀត ម្ដងទៀតឡើយ។ Matthew Clements បញ្ជាក់ថារដ្ឋ Georgia ដែលកងទ័ពរុស្ស៊ី ចូលលុកលុយឆ្នាំ២០០៨ ហើយទីបំផុតត្រូវបានបង្ខំដកចេញវិញ។ ប៉ុន្តែលោក ព្រមានពីការផុយស្រួយពីផ្ទុះសង្គ្រាម ប្រសិនដំណោះស្រាយ មិនអាច រកឃើញនៅពេលឆាប់ៗនេះ។ អ្នកវិភាគ Sutyagin ពិនិត្យឃើញថា ក្រុងម៉ូស្គូប្រាថ្នា ចង់ឲ្យ តំបន់ Crimea អាចក្លាយជា តំបន់ពាក់កណ្ដាលឯករាជ្យ តាមរយៈការធ្វើប្រជាមតិ ហើយ ជារដ្ឋរណបក្រុងម៉ូស្គូ ។
រុស្ស៊ីមានកងទ័ពប្រយុទ្ធ ចំនួន ៨៤៥.០០០នាក់ គឺច្រើនជាងកងទ័ពអ៊ុយក្រេនចំនួន៦ដង មានន័យថា អ៊ុយក្រេន មានកងទ័ពប្រយុទ្ធចំនួន ១៣០.០០០នាក់ តែប្រទេសទាំងពីរមានអាវុធទំនើបដូចគ្នា ហើយជាប្រទេសដែលផលិតអាវុធនុយគ្លេអែរដូចគ្នា៕
អ្នកវិភាគ៖ រុស្ស៊ី ប្រហែលមិនជ្រើសរើសយកសង្គ្រាមទ្រង់ទ្រាយធំជាមួយអ៊ុយក្រេនករណីតំបន់ Crimea
ប្រភព និង អត្ថបទ ដោយ នួន បូរិន (VOD)

