Slider[Style1]

Style4

Style3[OneLeft]

Style3[OneRight]

Style6

រាជធានីភ្នំពេញ៖ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៤ មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស ១២លើក (យប់ ០៦លើក), មានមនុស្សស្លាប់ ០៤នាក់ និង មានមនុស្ស រងរបួសស្រាល ០៩នាក់(ស្រី ០២នាក់) , របួសធ្ងន់ ១១នាក់ (ស្រី ០២នាក់) ។

ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង ១២លើក បានបង្កឲ្យខូចខាតយានយន្តសរុប ១៦គ្រឿង ក្នុងនោះម៉ូតូ ១១គ្រឿង , រថយន្តធុនតូច ០៤គ្រឿង,រថយន្តធុនធំ ០១គ្រឿង , និង ថ្មើរជើង ០២នាក់ ។ ប្រភពខាង លើឲ្យដឹងបន្ត ទៀតថាមូលហេតុ ដែលបណ្តាលឲ្យមានគ្រោះថ្នាក់ គឺបណ្តាលមកពីល្បឿន ០៥លើក ,មិនប្រកាន់ស្តាំ ០១លើក, ប្រជែងគ្រោះថ្នាក់ ០២លើក, ស្រវឹង ០២លើក,មិនគោរពសិទ្ធិ ០១លើក , កត្តាយានយន្ត ០១លើក និងអ្នករួមដំណើរ គ្រោះថ្នាក់មិនពាក់ មួកសុវត្ថិភាព ១៩នាក់ (យប់ ១០នាក់) ។

ចំពោះរថយន្តដែល ទទួលរងការផាកពិន័យ នៅអង្គភាព នៅថ្ងៃទី៣១ខែមីនា ឆ្នាំ២០១៤នេះ មានចំនួន ៣៧៤គ្រឿង គឺ រថយន្តទេសចរណ៍គ្រួសារ ១៩គ្រឿង, រថយន្តដឹកអ្នកដំណើរធុនតូច ១៦៣គ្រឿង , រថយន្តដឹកទំនិញធុនតូច ៤៥គ្រឿង និង រថយន្តដឹកទំនិញធុនធំ ១៤៧គ្រឿង។

រថយន្តទាំងអស់ខាង លើបានបង់ប្រាក់ពិន័យរួចរាល់ នៅស្នងការនគរបាលខេត្ត ៣៧៤គ្រឿង៕

 (រូបតំណាង)
ប្រភព ដោយ : អគ្គស្នងការដ្ឋាននគរបាលជាតិ

«
Next
Newer Post
»
Previous
Older Post