Slider[Style1]

Style4

Style3[OneLeft]

Style3[OneRight]

Style6

ខេត្តព្រះសីហនុ ៖ នៅវេលាម៉ោង ប្រមាណ១១និង៣០នាទី ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៤នេះ មាន គ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង ដ៏គួរអោយរន្ធត់ បណ្តាលអោយអ្នក បើកបរម៉ូតូ ជនជាតិកូរ៉េម្នាក់ស្លាប់ នៅនឹងកន្លែងកើតហេតុ និង អ្នករួមដំណើររងរបួសធ្ងន់ ។


គ្រោះថ្នាក់នេះ កើតឡើងនៅតាម បណ្តោយផ្លូវឯករាជ្យ ខាងកើតស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ ប្រមាណ២០០ម៉ែត្រ ចំពីមុខផ្លូវចូលពន្ធនាគារ ខេត្តតែម្តង ។ ដោយសារ តែរថយន្តកូរ៉ូឡា មួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ២B.៩៩០៣ បានបើកបត់កាត់ពី មុខម៉ូតូក្នុងបំណង ចូលទៅផ្លូវពន្ធនាគារ ដែលជាហេតុធ្វើអោយ អ្នកបើកម៉ូតូជាន់ហ្វាំង មិនទាន់ ក៏បានទៅបុក ទទឹងរថយន្តកូរ៉ូឡា យ៉ាងពេញទំហឹង ។

ហេតុការណ៍នេះ បណ្តាលអោយអ្នកបើកម៉ូតូ បែកក្បាលស្លាប់ នៅនឹងកន្លែងកើតហេតុ អ្នករួមដំណើរ ម្នាក់ទៀតរងរបួសធ្ងន់ ។ ជនរងគ្រោះទាំងពីរ ជាអ្នកទេសចរណ៍ ជនជាតិកូរ៉េ ដែលជួល ម៉ូតូគេជិះកំសាន្ត ៕


ប្រភពដោយ : អគ្គស្នងការដ្ឋាននគរបាលជាតិ

«
Next
Newer Post
»
Previous
Older Post