Slider[Style1]

Style4

Style3[OneLeft]

Style3[OneRight]

Style6

(រូបតំណាង)
រាជធានីភ្នំពេញ ៖ នាថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៤ មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស ១៥លើក (យប់ ០៧លើក), មានមនុស្សស្លាប់ ០៦នាក់ (ប្រុស) និងមានមនុស្ស របួសធ្ងន់ ១៣នាក់ (ស្រី០២នាក់) និង របួសស្រាល ១២នាក់ (ស្រី០១នាក់) ។

ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង ១៥លើក បានបង្កឲ្យខូចខាត យានយន្តសរុប ២៦គ្រឿង ក្នុងនោះម៉ូតូ ២០គ្រឿង , រថយន្តធុនតូច ០៤គ្រឿង, រថយន្តធុនធំ ០១គ្រឿង និងយានផ្សេងៗ ០១គ្រឿង ។ ប្រភពខាងលើឲ្យ ដឹងបន្តទៀតថាមូលហេតុ ដែលបណ្តាលឲ្យមាន គ្រោះថ្នាក់ គឺបណ្តាលមកពីល្បឿន ០៣លើក, មិនគោរពសិទ្ធ ០១លើក, មិនប្រកាន់ស្ដាំ ០៣លើក, ប្រជែងគ្រោះថ្នាក់ ០៤លើក, បត់គ្រោះថ្នាក់ ០២លើក, ស្រវឹង ០២លើក ,កិនឈើមនុស្សខ្ទាតចូល កិនកង់គោយន្ត ០១លើក ក្នុងនោះជិះម៉ូតូ គ្រោះថ្នាក់មិនពាក់មួក ២៨នាក់ (យប់ ១៣ នាក់) ។

រថយន្តដែលត្រូវ ផាកពិន័យនៅអង្គភាព ប្រចាំថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៤នេះ សរុបចំនួន ៥៣គ្រឿង ក្នុងនោះមាន រថយន្តទេសចរណ៍គ្រួសារ ០៣គ្រឿង, រថយន្តដឹកដំណើរធុនតូច ៣០គ្រឿង, រថយន្តដឹកអ្នកដំណើរធុនធំ ០៣គ្រឿង, រថយន្តដឹកទំនិញធុនធំ ១៧គ្រឿង ។ រថយន្តទាំងអស់ ត្រូវបានបង់ប្រាក់ពិន័យរួច នៅអធិការដ្ឋាននគរបាលស្រុក ១៨គ្រឿង, ស្នងការដ្ឋាននគរបាលខេត្ត ៣៥គ្រឿង ៕

ប្រភព​ ដោយ​ : អគ្គស្នងការដ្ឋាននគរបាលជាតិ

«
Next
Newer Post
»
Previous
Older Post