Slider[Style1]

Style4

Style3[OneLeft]

Style3[OneRight]

Style6

ការបាត់​ខ្លួន​យន្តហោះ​ម៉ាឡេស៊ី ជើងហោះហើរ​MH370 គឺ​មិនមែនជា​លើកទីមួយ​ទេ ក្នុង​ប្រវត្តិសាស្ត្រ​អាកាសចរណ៍​។ ខាងក្រោម​នេះ​ជា​រឿងរ៉ាវ​នៃ​ការ​បាត់ដាន​យន្តហោះ​ជា​សមូហភាព​មួយ កើតមាន​កាលពី​ជាង​កន្លះ​សតវត្សរ៍​មុន ហើយ​ដែល​មកទល់ពេលនេះ​នៅតែ​គ្មាន​ដំណឹង​។​

ថ្ងៃទី​៥ ខែធ្នូ 1945, វរសេនីយ៍ ថេ​លើរ​(Taylor) នៅ​មូលដ្ឋាន​ទ័ពអាកាស​សហ​រដ្ឋ​អាមេរិក Naval Air Station Fort Lauderdale, រដ្ឋ​ផ្លរីដា​(Florida) បាន​ដឹកនាំ​កងអនុសេនាតូច​យន្តហោះ​មួយ​កង​, ហោះ​ទៅ​ឆ្នេរសមុទ្រ​ដើម្បី​ហ្វឹកហាត់ ។ ក្រុម​នោះ​រួមមាន​យន្តហោះ​ទម្លាក់​គ្រាប់បែក​ធុន TBM Avenger ចំនួន​៥​គ្រឿង និង​មាន​សមាជិក​ហោះហើរ​១៤​នាក់​។ ការហោះហើរ​នេះ ត្រូវបាន​គេ​ឲ្យ​លេខ​សម្គាល់ថា​ជើងហោះហើរ​លេខ​១៩​។​​ ​

មិនយូរប៉ុន្មាន​បន្ទាប់​ពី​ហោះ​ចេញទៅ មេបញ្ជាការ​មូលដ្ឋាន​បានទទួល​របាយការណ៍​បន្ទាន់​មួយ​ពី​លោក Taylor រាយការណ៍​ថា​: “​យើង​បាន​វង្វេង​ហើយ ... មានរឿង​ចម្លែក​បានកើត​ឡើង ... ហាក់ដូច​ជាមាន​កម្លាំង​អ្វីមួយ​តម្រង់ផ្លូវ ... ពួកយើង​ដាំ​ក្បាល​ចុះទៅ​សមុទ្រ​ហើយ ... "​។​​ ​ភ្លាមៗ​បន្ទាប់ពី​ពួកគេ​បាន​បាត់​ខ្លួន សហរដ្ឋអាមេរិក​បាន​បញ្ជូន​កងទ័ព​យន្តហោះ​ជាច្រើន​, នាវា​យោធា​បួន និង​មធ្យោបាយ​សង្គ្រោះ​មួយចំនួនទៀត​ចេញ​ស្វែងរក អស់​រយៈពេល​ជាច្រើន​សប្តាហ៍ ដោយ​មិន​សម្រាក ប៉ុន្តែ​សូម្បីតែ​បំណែ​កមួយ ឬ​សំណល់​ប្រេង ក៏​មិន​ត្រូវបាន​រកឃើញ​ដែរ​។​​ ​

ករណី​ជាច្រើន នៃ​ការបាត់​ខ្លួន​ជា​សមូហ​ភាពស្រដៀងគ្នា​នេះ​ក៏​ធ្លាប់​កើតឡើង​ដែរ​។ នា​ឆ្នាំ​1711 កងទ័ព​អេ​ស្ប៉ា​ញ 4000​នាក់ បាន​ឈប់​នៅលើ​ភ្នំ Benny ដើម្បី​រង់ចាំ​មេបញ្ជាការ​មកដល់​។ នៅ​ព្រឹក​បន្ទាប់​នោះ ពេលដែល​មេបញ្ជាការ​មកដល់ គេ​រក​មិនឃើញ​ទាហាន​4000​នក់​នោះ​សោះ ខណៈដែល​ភ្នក់ភ្លើង​នៅតែ​ឆេះ , សេះ , កាំភ្លើង នៅនឹងកន្លែង​ដដែល​ដូច​ធម្មតា​។​​ ​

រហូតមកទល់​ពេលនេះ​មាន​ទ្រឹស្តី​ជាច្រើន​បាន​បញ្ចេញ​ជុំវិញ​ការបាត់​ខ្លួន​ជា​សមូហភាព​នៃ​យន្តហោះ និង​ទាហាន​ខាងលើ តែ​អ្វី​ឲ្យ​ពិតប្រាកដ​គឺ​គេ​ត្រូវការ​ភស្តុតាង​ដើម្បី​បញ្ជាក់​ដែល​ក្នុងនោះ​មិនមាន​អ្នកណា​ផ្តល់​បានឡើយ ហើយ​ពេលវេលា​ក៏បាន​រួមចំណែក​រំលាយ​វា បន្សល់​វា​ជា​រឿង​ចម្លែក​ដែល​ត្រូវបាន​កត់ត្រា​ទុក​៕

ប្រភេទ​យន្តហោះ​ទម្លាក់​គ្រាប់បែក​ធុន TBM Avenger ដែលបានបាត់
  ប្រភព ដោយ : CEN

«
Next
Newer Post
»
Previous
Older Post