Slider[Style1]

Style4

Style3[OneLeft]

Style3[OneRight]

Style6

វាគឺជាដំណឹង ល្អមួយបំផុត សម្រាប់អ្នកដែល កំពុង​ប្រើ​ប្រាស់ iDevice រឺ​ក៏​អ្នក​ដែល​កំពុង​ប្រើ​ប្រាស់ iOS 7.1 តែ​ម្តង។ កាល​ពី​កំណែ​ទំរង់ iOS 7.1 បញ្ចេញ​អោយ​ប្រើ​ប្រាស់​ដំបូង ក្រុម​អ្នក​បង្កើត​កម្មវិធី Jailbreak រួម​ទាំង​អ្នក Hacker មួយ​ចំនួន​ទៀត​បាន​ព្រមាន​យើង​ទាំង​អស់​គ្នា​ម្តង​រួច​ទៅ​ហើយ កុំ​អោយ​អាប់ដេត​ទៅ iOS 7.1 អី ព្រោះ​វា​មាន​សង្ឃឹម​តិច​តួច​ណាស់ ថា​នឹង​អាច Jailbreak កើត រឺ​ក៏​អត់​តែ​ម្តង។ ប៉ុន្តែ​មិន​ទាន់​បាន​មួយ​ខែ​ស្រួល​បួល​ផង កំពូល​អ្នក​ហែក​កូដ Pod2g បាន​ប្រកាស​ពី​ភាព​ជោគ​ជ័យ​ក្នុង​ការ Jailbreak iOS 7.1 ហើយ។


នៅក្នុងគណនី Twitter របស់ Pod2g បាន​បង្ហាញ​ពី​ភាព​ជោគ​ជ័យ​ក្នុង​ការ Jailbreak iOS 7.1 របស់​គាត់ និង​សារ​ពី​អ្នក​ប្រើ​ប្រាស់ iOS ទូទាំង​សាកល​លោក។ អ្នក​គាំទ្រ​គាត់​បាន Tweet ជា​ភាសា​ផ្សេងៗ​ត្រូវ​បាន​ផ្ញើរ​ទៅ​កាន់ Pod2g ដែល​មាន​អត្ថន័យ​ថា “សូម​ជួយ Jailbreak iOS 7.1 ផង ហើយ​ក្នុង​នោះ​យើង​ក៏​ឃើញ​មាន​ជា​ភាសាខ្មែរ​ដែរ គឺ​ពី​ក្រុម 4khmeriphone អ្នក​បង្កើត​ពុម្ព​អក្សរ​ខ្មែរ។

ថ្វីត្បិតតែ iOS 7.1 មានប្រព័ន្ធសុវត្ថិភាពខ្ពស់មិនងាយ​ក្នុង​ការ​បំបែក​កូដ​យ៉ាង​ណា​ក៏​ដោយ ក៏​ប៉ុន្តែ Hacker ដ៏​ល្បី​ល្បាយ​មួយ​រូប​នេះ នៅ​តែ​រក​ឃើញ​នៅ​ចន្លោះ​ប្រហោង​ដើម្បី​ចាក់​បញ្ចូល Cydia ទាល់​តែ​បាន។ នា​ពេល​បច្ចុប្បន្ន​នេះ គាត់​កំពុង​តែ​បង្កើត​កម្មវិធី Jailbreak សម្រាប់ iOS 7.1 ហើយ​នឹង​អាច​បញ្ចេញ​ក្នុង​ពេល​ឆាប់ៗ​នេះ មិន​យូរ​ជាង​ពីរ​ខែ​ទៀត​ឡើយ។ ក្រឡេក​ទៅ​មើល​ក្រុម Evad3rs ដែល​ជា​អ្នក​បង្កើត​កម្មវិធី Evasi0n វិញ ដូច​ជា​ស្ងាត់​ស្ងៀម​ដល់​ហើយ ហើយ​ដូច​ជា​មិន​សូវ​បញ្ចេញ​សកម្មភាព​ដូច Hacker ដទៃ​ទៀត​សោះ។

សូមបញ្ជាក់ផងដែរថា Pod2g គឺជាអ្នកដែលបាន​បង្កើត​មុខងារ Exploit Bootroom, កម្មវិធី Jailbreak iOS 5.0.1 សម្រាប់​ A4 Device, iOS 5.1.1 និង​ក៏​ជា​អ្នក​ជួយ​ក្រុម Evad3rs ក្នុង​ការ​បង្កើត​កម្មវិធី Jailbreak iOS 6 និង 7 ផង​ដែរ។ ដូច្នេះ​អ្នក​ទាំង​អស់​គ្នា មិន​ចាំបាច់​ព្រួយ​បារម្ភ​ថា ពាក្យ​សន្យា​របស់​កំពូល​អ្នក​ហែក​កូដ​មួយ​នេះ​គឺ​ជា​រឿង​មិន​ពិត​នោះ​អី។ មិន​យូរ​ជាង​ពីរ​ខែ​ទៀត​ឡើយ Pod2g នឹង​បញ្ចេញ​កម្មវិធី Jailbreak iOS 7.1 នេះ អោយ​អ្នក​ទាំង​អស់​គ្នា​ប្រើ​ប្រាស់​ជាក់​ជា​មិន​ខាន។

«
Next
Newer Post
»
Previous
Older Post