រាជធានីភ្នំពេញ៖ នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៤ មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស ១១លើក (យប់ ០៦លើក), មានមនុស្សស្លាប់ ០៣នាក់ (ស្រី ០១ នាក់) និង មានមនុស្ស របួសធ្ងន់ ១៥នាក់(ស្រី ០២នាក់) និង របួសស្រាល ០១នាក់ (ប្រុស) ។
ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង ១១លើក បានបង្កឲ្យខូចខាត យានយន្តសរុប១៥គ្រឿង ក្នុងនោះម៉ូតូ ១០គ្រឿង , រថយន្តធុនតូច ០៥គ្រឿង និងថ្មើរជើង ០៤នាក់ ។ ប្រភពខាងលើឲ្យ ដឹងបន្តទៀតថាមូលហេតុ ដែលបណ្តាលឲ្យមានគ្រោះថ្នាក់ គឺបណ្តាលមកពីល្បឿន ០៦លើក ,ប្រជែងគ្រោះថ្នាក់ ០៣លើក, បត់គ្រោះថ្នាក់ ០១លើក, ស្រវឹង ០១លើក ក្នុងនោះជិះម៉ូតូ គ្រោះថ្នាក់មិនពាក់មួក ១៤នាក់ (យប់ ០៦ នាក់) ។
រថយន្តដែលត្រូវ ផាកពិន័យនៅអង្គភាព ប្រចាំថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៤នេះ សរុបចំនួន ៦៤០គ្រឿង ក្នុងនោះមាន រថយន្តទេសចរណ៍គ្រួសារ ៧០គ្រឿង រថយន្តដឹកអ្នកដំណើរធុនតូច ៣៩២គ្រឿង រថយន្តដឹកទំនិញធុនតូច ៦០គ្រឿង រថយន្តដឹកទំនិញធុនធំ ១១៨គ្រឿង ។ រថយន្តទាំងអស់ ត្រូវបានបង់ប្រាក់ពិន័យ រួចនៅអធិការដ្ឋាននគរបាលស្រុក ១៣១គ្រឿង ស្នងការដ្ឋាននគរបាលខេត្ត ៥០៩គ្រឿង ៕
ប្រភព ដោយ ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ


