Slider[Style1]

Style4

Style3[OneLeft]

Style3[OneRight]

Style6

រាជធានីភ្នំពេញ៖ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៤ មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស ០៨លើក (យប់ ០៣លើក), មានមនុស្សស្លាប់ ០៥នាក់ (ស្រី ០១ នាក់) និង មានមនុស្ស របួសធ្ងន់ ០៧នាក់(ស្រី ០៣នាក់) និង របួសស្រាល ០២នាក់ (ប្រុស) ។

ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង ០៨លើក បានបង្កឲ្យខូចខាតយានយន្តសរុប១២គ្រឿង ក្នុងនោះម៉ូតូ ០៨គ្រឿង , រថយន្តធុនតូច ០២គ្រឿង, រថយន្តធុនធំ ០១គ្រឿង និងយានផ្សេងៗ ០១គ្រឿង ។ ប្រភពខាងលើឲ្យ ដឹងបន្តទៀតថាមូលហេតុ ដែលបណ្តាលឲ្យមានគ្រោះថ្នាក់ គឺបណ្តាលមកពីល្បឿន ០៥លើក,ប្រជែងគ្រោះថ្នាក់ ០១លើក, បត់គ្រោះថ្នាក់ ០១លើក, កត្តាយានយន្ត ០១លើក ក្នុងនោះជិះម៉ូតូ គ្រោះថ្នាក់មិនពាក់មួក ១១នាក់ (យប់ ០៣ នាក់) ។

រថយន្តដែលត្រូវផាកពិន័យ នៅអង្គភាពប្រចាំថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៤នេះ សរុបចំនួន ៧២៩គ្រឿង ក្នុងនោះមាន រថយន្តទេសចរណ៍គ្រួសារ ៨៧គ្រឿង រថយន្តដឹកអ្នកដំណើរធុនតូច ៣១៦គ្រឿង រថយន្តដឹកអ្នកដំណើរធុនធំ ៣៣គ្រឿង រថយន្តដឹកទំនិញធុនតូច ១១០គ្រឿង រថយន្តដឹកទំនិញធុនធំ ១៨៣គ្រឿង ។ រថយន្តទាំងអស់ត្រូវ បានបង់ប្រាក់ពិន័យរួចនៅ អធិការដ្ឋាននគរបាលស្រុក ១១៦គ្រឿង ស្នងការដ្ឋាននគរបាលខេត្ត ៦១៣គ្រឿង ៕

រូបតំណាង
 ប្រភព ដោយ​ ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

«
Next
Newer Post
»
Previous
Older Post