នាពេលថ្មីៗនេះ ក្រុមហ៊ុន Samsung Galaxy Note 4 បានក្លាយទៅជាស្មាតហ្វូន តំបូងបង្អស់ដែលមាន អេក្រង់ប្រភេទ OLED កោង និងប្រើប្រាស់នូវតិចណូឡូជី YOUM ថែមទៀតផង ។ យោងទៅតាម South Korea Media បានបង្ហាញថា Galaxy Note 4 នេះនឹងមានអេក្រង់កោង ត្រង់ផ្នែកតែម្ខាង នៃម៉ាស៊ីន ។
នៅត្រង់ផ្នែកកោង នៃផ្នែកខាងស្តាំនេះ បានបង្ហាញនូវ សារ អ៊ីម៉ែល ឬការខលជាដើម ។ វាពិតជាគួរឲ្យជឿជាក់ នូវពត៌មាននេះដែរថា ក្រុមហ៊ុន Samsung នេះនឹងបង្ហាញនូវ Galaxy Note 4 នេះ ។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Samsung នឹងដាក់បង្ហាញនូវ Galaxy Note នេះនៅក្នុងខែកញ្ញាខាង មុខនេះនៅក្នុង ព្រឹត្តិការណ៍ IFA តិចណូឡូជី នៅក្នុងប្រទេសអាឡឺម៉ង់ ខាងមុខនេះ ។
ប្រភព ដោយ ៖ IT-City


