Slider[Style1]

Style4

Style3[OneLeft]

Style3[OneRight]

Style6

ទូរស័ព្ទ iPhone ជំនាន់​ថ្មី​មួយទៀត​ដែល​មានឈ្មោះ​ថា iPhone 6 នឹង​បង្ហាញ​ខ្លួន​នៅ​ដើម​ខែ​កញ្ញា​ខាងមុខនេះ​។

​ទូរស័ព្ទ iPhone ថ្មី​នេះ មាន​ឧបករណ៍​ទំនើប​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ ​ជាមួយ​ភាពទាន់ សម័យ​ធៀប​នឹង iPhone 5S និង iPhone 5C ដែល​មាន​ម៉ូដ​សាមញ្ញ​ ។ ​បច្ចេកវិទ្យា​ថ្មី iPhone 6 មាន​បំពាក់ Chip A8 Processor និង​ មាន​ល្បឿន​ដំណើរការ​ រឹតតែ​លឿន ភ្ជាប់​មក​ ជា​ស្រេច​នូវ iOS8 រួម​ជាមួយ​មុខងារ​ ត្រួតពិនិត្យ​សុខភាព Health_Book បច្ចេកវិទ្យា​ស្កេន​ប្រស្រី​ភ្នែក បច្ចេកវិទ្យា​ផ្ទេរ​ទិន្នន័យ NFC សាក​ថ្ម​ឥត​ខ្សែ កាមេរ៉ា​ធំ​ជាង​មុន​គឺ 10MP និង​មាន f/1.8 គុណភាព​លើស narrower f/2.2 ដែល​មាន​លើ iPhone 5S​។

​បាយ​ការណ៍​ថ្មី​មួយ​ចុងក្រោយ ឲ្យដឹង​ពី​វិមាត្រ iPhone 6 ថា​មាន​បណ្ដោយ ១៥០ មី​លី​ម៉ែត្រ​, ទទឹង ៨៥ មី​លី​ម៉ែត្រ​ ។ ​ក្រុមហ៊ុន Apple នឹង​ចាប់ផ្តើម​លក់​ទូរស័ព្ទ iPhone 6 នៅក្នុង​ខែ​កញ្ញា រួមទាំង iWatch ជាមួយ​ទិដ្ឋភាព​ ដំបូង​នៃ​ដំណើរការ​ដោយ iOS 8 ដើម្បី​ឲ្យ​ផលិតផល​ថ្មី​នេះ នៅលើ​ទីផ្សារ​មាន​ភាព​ល្បីល្បាញ​លើ​ឆាក​អត្ត​ជាតិ​៕

ប្រភព ដោយ​ : VOD

«
Next
Newer Post
»
Previous
Older Post