Slider[Style1]

Style4

Style3[OneLeft]

Style3[OneRight]

Style6

ក្រុមអ្នកវិទ្យាសាស្ត្រ របស់សហរដ្ឋអាមេរិច NASA កាលពីពេលថ្មីៗកន្លង ទៅនេះបាន​ចេញ​សេចក្ដី​ប្រកាស ​ម្ដង​រួច​ទៅ​ហើយ​ថា​នា​ថ្ងៃ​អនាគត​ យើង​ត្រូវ​ការ​ភព​ចំនួន​ 3 ​សម្រាប់​ជីវិត​មនុស្ស​រស់​នៅ​បាន​បន្ត​ទៀត ដោយ​តម្រូវ​អោយ​ពួក​គេ​ ស្វះ​ស្វែង​យ៉ាង​ខ្លាំង​ក្លា​បំផុត​ទៅ​ លើ​គម្រោង​ធំ​មួយ​ចំនួន​ ដោយ​ប្រហែល​ជា​នឹង​យក​ភព​ Mars​ ដើម្បី​អោយ​មនុស្ស​ទៅ​រស់​នៅ​ទី​នោះ។

យ៉ាងណាក៏ដោយដំណឹងថ្មី ហើយល្អមួយបាន ចេញផ្សាយមកថា NASA ថ្មីៗកន្លងទៅ​នេះ​បាន​ស្វែង​រក​ឃើញ​ភព​ដ៏​អស្ចារ្យ​មួយ​ ដែល​មាន​សណ្ឋាន​ដី​ សឹង​តែ​នឹង​ដូច​ផែន​ដី​ទៅ​ហើយ​ វា​មាន​ទំហំ​ប្រហាក់​ប្រហែល​ភព​យើង​កំពុង​រស់​នៅ​ផង​ដែរ​ តែ​ធំ​ជាង​ 10%​ ប៉ុណ្ណោះ​ ភព​នោះ​មាន​ឈ្មោះ​ថា​ Kepler-186f។


 ភព Kepler-186f តាមការពិតទៅត្រូវបាន រកឃើញចាប់តាំងពីខែមិនា ឆ្នាំ​ 2009​ មក​ម៉្លេះ​ ហើយ​ត្រូវ​បាន​សិក្សា​ស្រាវ​ជ្រាវ​ ជា​បន្ត​បន្ទាប់​រហូត​មក​ដល់​ឆ្នាំ​ 2013​ កន្លង​ទៅ​តែ​ NASA​ ទើប​តែ​ប្រកាស​សម្រេច​ថា​ភព ​នេះ​ពិត​ជា​មាន​សណ្ឋាន​ ដូច​ផែន​ដី​ថ្មីៗ​នេះ​ទេ​ រី​ឯ​ចម្ងាយ​របស់​វា​ពី​ ព្រះអាទិត្យ​ក៏​មិន​ខុស​គ្នា​ឆ្ងាយ​ពី​ ផែន​ដី​យើង​ផង​ដែរ​ តែ​វា​អាច​ទទួល​ពន្លឺ​ព្រះអាទិត្យ​បាន​ 1​ ភាគ​ 3​ ប៉ុណ្ណោះ​បើ​ប្រៀប​ធៀប​នឹង​ផែន​ដី​ ហើយ​អ្វី​ដែល​កាន់​តែ​ ពិសេស​បំផុត​នោះ​គឺ​ ស្រទាប់​ខាង​ក្រៅ​របស់​វា​ ត្រូវ​បាន​គ្រប​ដណ្ដប់​ទៅ​ដោយ​ថ្ម​ និង​ប្រភព​ទឹក​ផង​ដែរ។​ ទោះ​បី​ជា​យ៉ាង​ណា ក៏​ដោយ​ក្រុម​អ្នក​វិទ្យាសាស្ត្រ​ NASA ​បាន​ប្រកាស​ទៀត​ថា​ ភពនេះ​អាច​នឺង​អោយ​ភាវៈ​ មាន​ជីវិត​ទាំង​ឡាយ​ទៅ​រស់​នៅ​លើ​វា​បាន​ តែ​ពួក​គេ​ក៏​មិន​ទាន់​ច្បាស់​ផង​ដែរ​ថា​ តើ​ស្រទាប់​បរិយាកាស​ របស់​វា​អាច​ផ្គត់ផ្គង់​ អុកស៊ីសែន​ ក៏​ដូច​ជា​សី​តុណ្ហ​ភាព​ត្រជាក់​ខ្លាំង​ ឬ​ក្ដៅ​ខ្លាំង​នោះ​ទេ​ យ៉ាង​ណាក៏​ដោយ​ពួក​គេ​ ក៏​មិន​អស់​សង្ឃឹម​អ្វី​ឡើយ​ព្រោះ​ក្នុង​ឆ្នាំ​ 2018​ ខាង​មុខ​ផ្កាយ​រណប​ថ្មី​ឈ្មោះ​ James ​Webb​ Space​ Telescope​ នឹង​បង្ហោះ​ទៅ ​ត្រួត​ពិនិត្យ​ភព​នោះ​អោយ ​បាន​ម៉ត់​ចត់​បំផុត។

ប្រភព ដោយ​ : Cambo Report

«
Next
Newer Post
»
Previous
Older Post