Slider[Style1]

Style4

Style3[OneLeft]

Style3[OneRight]

Style6

នាពេលថ្មីៗនេះ ស្មាតហ្វូន iPhone 6 ដែលមានអេក្រង់ទំហំ ៤.៧ អ៊ីងនឹងដាក់លក់ជាផ្លូវការ នៅខែសីហា ខាងមុខនេះ ខណៈពេលដែលស្មាតហ្វូន iPhone 6 ដែលមានអេក្រង់ទំហំ ៥.៥ អ៊ីងនឹងដាក់លក់ជាផ្លូវការនៅខែកញ្ញាផងដែរ ។ មានពាក្យចចាមអារ៉ាមមួយចំនួនបាននិយាយថា បានបំពាក់នូវអេក្រង់ ដែលប្រើប្រាស់តិចណូឡូជី Sapphire ដែលជាហេតុធ្វើឲ្យស្មាតហ្វូន iPhone 6 នេះមានតម្លៃថ្លៃជាងមុន ។


យ៉ាងណាមិញ អ្នកគាំទ្រជាច្រើន មានជំនឿថា iPhone 6 នេះនឹងបំពាក់នូវ iOS ជំនាន់ថ្មីចុងក្រោយ ដែលនឹងដាក់ បង្ហាញនៅក្នុងព្រឹត្តិការណ៍ WWDC នៅក្នុងមិថុនាខាងមុខ នេះហើយដោយបំពាក់ នូវកម្មវិធីពិនិត្យមើលសុខភាពថែមទៀតផង ។ លើសពីនេះទៅទៀត វាបានបន្ថែមនូវកម្មវិធីដូចជា iTune Radio, Upgrade Map, Data Transfer, iCloud Developing New Tools, Calibration និង Notification Message ជាដើម ។

អ្វីដែលអស្ចារ្យនោះគឺថា ក្រុមហ៊ុន Apple មានគម្រោងផលិត iPhones រហូតទៅដល់ 80 លានគ្រឿង ។ ការបង្កើនទំហំនៃអេក្រង់នេះបានធ្វើឲ្យក្រុមហ៊ុន Apple អាចនឹងវាយបំបាក់ទីផ្សាររបស់ Samsung នឹងទាញយកចំណាប់អារម្មណ៍ពីអ្នកគាំទ្រកាន់តែខ្លាំងឡើងបន្ថែមទៀត ។

ប្រភព ដោយ ៖​ IT-City

«
Next
Newer Post
»
Previous
Older Post