កាលថ្ងៃព្រហស្បតិ៍ សភាអាមេរិកបាន ចាប់ផ្តើមផ្តោតការពិនិត្យលើកិច្ច ព្រមព្រៀងស្តីពីការប្រគល់ បច្ចេកទេសនុយក្លេអ៊ែរ ជាមួយវៀតណាម។ សមាជិកព្រឹទ្ធសភាអាមេរិកសង្ឃឹមថា សភាអាចនឹងអនុម័តច្បាប់មួយ ភ្ជាប់ជាមួយកិច្ច ព្រមព្រៀងនេះ ជាច្បាប់តំរូវអោយវៀតណាម គោរពសិទ្ធិមនុស្សអោយបានប្រសើរជាងមុន។
កិច្ចព្រមព្រៀងបញ្ជូន បច្ចេកទេសនុយក្លេអ៊ែរ ជាមួយវៀតណាម
ដែលសភាអាមេរិកបានបើកការពិនិត្យ កាលថ្ងៃព្រហស្បតិ៍
គ្រោងបញ្ជូនប្រតិករនុយក្លេអ៊ែរ និងចំណេះដឹងនិងបច្ចេកទេសធ្វើ
ទៅអោយវៀតណាម។ ដោយសារតំរូវការប្រើប្រាស់ថាមពលខ្ពស់
នុយក្លេអ៊ែរមានសារៈសំខាន់ធំធេងសម្រាប់វៀតណាម។
វិទ្យាស្ថានជាតិផ្នែកថាមពល ប្រាប់ថា កិច្ចព្រមព្រៀងនេះ
អាចត្រូវបន្ថែមថវិកាពី១០ទៅ២០ពាន់លានដុល្លារថែមទៀត
ហើយអាចបង្កើតការងារចំនួន៥ម៉ឺន នៅអាមេរិក។ ប្រធានាធិបតីអាមេរិក
អូបាម៉ា បានដាក់កិច្ចព្រមព្រៀង បញ្ជូនបច្ចេកទេសនុយក្លេអ៊ែរនេះ
ទៅអោយសភាពិនិត្យ។
ទំនាក់ទំនងរវាងអាមេរិក និងវៀតណាមដែលធ្លាប់ ធ្វើសង្គ្រាមប្រឆាំងគ្នា បានជួបភាពកក់ក្តៅឡើងវិញ នៅឆ្នាំ១៩៩៥។ ទោះយ៉ាងនេះក្តី ភ្ជាប់ជាមួយកិច្ចព្រមព្រៀងបញ្ជូន បច្ចេកទេសនុយក្លេអ៊ែរដែលសភា អាមេរិកចាប់ផ្តើមសិក្សាកាលពីម្សិលមិញ សមាជិកព្រឹទ្ធសភាអាមេរិកធ្លាប់រំពឹងកាលពីខែមករាដើមឆ្នាំថា អាមេរិកអាចនឹងអនុម័តច្បាប់ តំរូវអោយវៀតណាមគោរពសិទ្ធិមនុស្សអោយ បានប្រសើរជាងមុនថែមទៀត។ អ្នកច្បប់អាមេរិកមួយចំនួនមកពីតំបន់សំបូរសហគមន៍អ្នកបោះឆ្នោត មានសញ្ជាតិវៀតណាម និងអាមេរិករួមគ្នានោះ បានសំដែងការបារម្ភចំពោះបញ្ហាសិទ្ធិមនុស្សនៅវៀតណាម។
ក្រុមសិទ្ធិមនុស្ស និងប្រទេសលោកខាងលិច តែងបរិហារពីការរំលោភ សិទ្ធិមនុស្សក្នុងប្រទេសកុម្មុយនិស្តមួយនេះ បែបយ៉ាង ការដាក់ចាប់ខ្លួន និងឃុំឃាំងសកម្មជន ប្រឆាំងនយោបាយរដ្ឋាភិបាល ការចាប់ខ្លួនអ្នកសរសេរវេបសៃត៍រិះគន់នយោបាយ រឺក៏ការរំលោភសិទ្ធិសាសនាជាដើម។ រដ្ឋាភិបាលវៀតណាម បានហាមឃាត់មិនអោយមានសារព័ត៌មានឯកជន ហើយរាល់បណ្តាញសារព័ត៌មានគឺស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋ ទាំងស្រុង៕

ប្រភព ដោយ ៖ RFI