បុរសម្នាក់ជាយោធា បើករថយន្តក្នុង ល្បឿនលឿនឡើង ស្ពានអាកាស ៧មករា រួចក៏ជ្រុលចង្កូត ទៅបុករនាំងដែក ពុះចែកទ្រូងផ្លូវបាក់អស់ ១៥ផ្ទាំង រួចហួសទៅ បុកបង្កាន់ដៃស្ពាន កៀបជាប់រថយន្តទៅមុខលែងរួច។សំណាងល្អ អ្នកបើកបរមិនមានរងរបួស ។ ហេតុការណ៍នេះបានកើត ឡើងកាលពីម៉ោងជិត១២យប់ថ្ងៃទី២ ខែមិថុនា នៅលើស្ពានអាកាស៧មករា ក្នុងសង្កាត់ ទឹកល្អក់ទី១ ខណ្ឌទួលគោក។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេបាន ឃើញរថយន្តតូយូតា កាមរី ពាក់ស្លាកលេខ ភ្នំពេញ 2R-8815 បើកបរដោយ បុរសម្នាក់ជាយោធា តាមមហាវិថី សហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិច។ លុះមកដល់គល់ ស្ពានអាកាស៧មករា រថយន្តបានបន្ថែមល្បឿនឡើងទៅលើ ស្ពានអាកាស៧មករា មកដល់លើស្ពាន រថយន្តបានជ្រុល ចង្កូតទៅបុករះរនាំងដែកពុះចែកទ្រូង ផ្លូវបាក់អស់១៥ផ្ទាំង។រថយន្តនៅមិន ទាន់អស់ល្បឿន បានជ្រុលទៅបុកបង្កាន់ ដៃស្ពានកៀបជាប់រថយន្តទៅមុខលែងរួច។
ក្រោយពេលកើតហេតុ អ្នកបើករថយន្តបង្កត្រូវបានសមត្ថកិច្ចនាំខ្លួនទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោក រង់ចាំដោះស្រាយគ្នាជាក្រោយ។ ពុំមានការផ្តល់អត្តសញ្ញាណយោធាជាអ្នកបង្កនោះទេ៕
ប្រភព ដោយ៖ CEN
.jpg)
.jpg)
.jpg)
.jpg)

