សូមណែនាំស្រីស្អាតម្នាក់ ឱ្យប្រិយមិត្ដបានស្គាល់ការពិត នេះគ្រាន់តែជា និស្សិតមហាវិទ្យាល័យធម្មតាម្នាក់ប៉ុណ្ណោះ ប៉ុន្ដែរូបភាពរបស់នាងត្រូវ បានអ្នកប្រើប្រាស់បណ្ដាញសង្គមរបស់កូរ៉េ ធ្វើឱ្យមានការភ្ញាក់ផ្អើល ជាខ្លាំងជាមួយ សម្រស់ដ៏សែនស្រស់ស្អាតរបស់នាង។
នាង Ryu Ji Hye បានក្លាយជាយុវតី ម្នាក់ដែលល្បីពេញបណ្ដាញ សង្គមរបស់ចិនក៏ដូចជាទឹកដីរបស់កូរ៉េផងដែរ ដោយសារតែសម្រស់របស់នាង ។ នាង Ryu Ji Hye មានអាយុ២៣ឆ្នាំ កម្ពស់១,៧៤សង់ទីម៉ែត្រ ជាយុវតីកូរ៉េ មានស្បែកសម្បុរសខ្ចីគួរឱ្យចង់ស្ទាប អង្អែលជាមួយរាង ដ៏សែនស្អាតដែល មនុស្សនៅប្រទេសចិន ជាច្រើនបាននិយាយ ថា នាងមានសម្រស់មុខមាត់ដូចជា តារាចិននាង Selina។
តារាភាពយន្ដចិននាង Selina មុខជា ភ្ញាក់ផ្អើលជាមិនខាន ប្រសិនបើនាងបានឃើញនាង Ryu Ji Hye ហើយនាង Ryu Ji Hye មានសំណាងណាស់ដែរ ដោយ សារតែកម្ពស់ខ្ពស់ ជើងវែងស្រឡូន និង រូបរាងសមសួន ។ នាងត្រូវបានក្រុមហ៊ុនបង្ហាញម៉ូដ ទាក់ទងនាងឱ្យទៅដើរ ម៉ូដនៅសហរដ្ឋអាមេរិក ៕
ប្រភព ដោយ៖ HRNews24






