Slider[Style1]

Style4

Style3[OneLeft]

Style3[OneRight]

Style6

រាជធានីភ្នំពេញ៖ នាថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៤ មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស ០៤លើក (យប់ ០៣លើក), មានមនុស្សស្លាប់ ០១នាក់ (ស្រី) និង មានមនុស្ស របួសធ្ងន់ ០៥នាក់ (ប្រុស) និង របួសស្រាល ០១នាក់ (ប្រុស) ។

ក្នុងគ្រោះថ្នាក់ចរាចរណ៍ ទាំង០៤លើក បានបង្កឲ្យខូចខាត យានយន្តសរុប ០៧គ្រឿង ក្នុងនោះម៉ូតូ ០៥គ្រឿង , រថយន្តធុនតូច ០១គ្រឿង, រថយន្តធុនធំ ០១គ្រឿង ។ ប្រភពខាងលើ ឲ្យដឹងបន្តទៀត ថាមូលហេតុ ដែលបណ្តាលឲ្យមានគ្រោះថ្នាក់ គឺបណ្តាលមកពីល្បឿន០២លើក,មិនគោរពសិទ្ធិ ០១លើក, មិនប្រកាន់ស្តាំ ០១លើក ក្នុងនោះជិះម៉ូតូ និងអ្នករួមដំណើរ​​ គ្រោះថ្នាក់មិនពាក់មួក ០៦នាក់ (យប់ ០៥ នាក់) ។

រថយន្តដែលត្រូវផាកពិន័យនៅអង្គភាពប្រចាំថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៤នេះ សរុបចំនួន ៥១២គ្រឿង ក្នុងនោះមានរថយន្តទេសចរណ៍គ្រួសារ ១០៦គ្រឿង រថយន្តដឹកអ្នកដំណើរធុនតូច ១៦៧គ្រឿង រថយន្តដឹកអ្នកដំណើរធុនធំ ១០គ្រឿង រថយន្តដឹកទំនិញធុនតូច ៣៩គ្រឿង រថយន្តដឹកទំនិញធុនធំ ១៩០គ្រឿង ។ រថយន្តទាំងអស់ត្រូវបានបង់ប្រាក់ពិន័យរួចនៅអធិការដ្ឋាននគរបាលស្រុក ១៩៩គ្រឿង ស្នងការដ្ឋាននគរបាលខេត្ត ២៦៤គ្រឿង និងនាយកដ្ឋានសណ្ដាប់ធ្នាប់ ៤៩គ្រឿង ៕

(រូបភាព តំណាង)
ប្រភព ដោយ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

«
Next
Newer Post
»
Previous
Older Post