Slider[Style1]

Style4

Style3[OneLeft]

Style3[OneRight]

Style6

​មេដឹកនាំ​ប្រទេស ​ឧស្សាហកម្ម​ជឿនលឿន G7 ប្រឆាំង​ប្រទេស​ណាមួយ ​ដែលមាន​ផែនការ​ប្រើ​កងទ័ព បង្កភាព​តានតឹងនៅ សមុទ្រ​ចិន​ភាគខាងត្បូង និង​ភាគ​ខាងកើត ដែលជា សកម្មភាព​មួយនាំ ទៅរក​​អសន្តិសុខ​តំបន់។​

​ការព្រមាន​របស់ប្រទេស G7 បាន​ធ្វើឡើងនៅក្នុងជំនួបមួយ​នៅ​ក្រុងប៊្រុច​ហ្សែ​ល ​ប្រទេ​សបែ​ល​ហ្ស៊ីក នៅថ្ងៃព្រហស្បតិ៍នេះ។​

​សេចក្ដីថ្លែងការណ៍របស់ប្រទេសG7 បាន​លើកឡើង​ថា “ពួក​យើង​មាន ការព្រួយបារម្ភដ៏ជ្រាលជ្រៅ ករណីជម្លោះ​សមុទ្រចិនខាងកើត និង​ខាងត្បូង ហើយយើង​សូម​ជំទាស់ជាខ្លាំង ការប៉ុនប៉ង​ណាមួយ ជា​ឯ​កតោ​ភាគី​ក្នុងការប្រើ​កម្លាំង ដើម្បី​កាន់កាប់តំបន់​តានតឹង​នេះ“​។

ប៉ុន្តែ​សេចក្ដីថ្លែងការណ៍ របស់មេដឹកនាំ​ប្រទេសG7 មិនបាននិយាយចំ​ឈ្មោះ​ប្រទេស​ណាមួយ បើទោះជាបាន​អំពាវនាវឲ្យមានការគោរព​ច្បាប់​អន្តរជាតិក៏ដោយ។​

​ការព្រមាន​របស់ប្រទេសG7 បាន​ធ្វើឡើងខណៈប្រទេស​ចិន កំពុង​ចូល​កាន់កាប់តំបន់សមុទ្រ​ចិន​ភាគខាងត្បូង ដើម្បី​គ្រប់គ្រងឧស្ម័ន ដោយ​ឯកតោភាគី បើទោះជាប្រទេស​វៀតណាម តវ៉ាយ៉ាងណា​ក៏ដោយ ហើយ​ជាមួយគ្នានេះ ចិន និង ជប៉ុន កំពុង​មាន​ភាព​តានតឹងជាមួយគ្នា​នៅតំបន់​សមុទ្រ​ចិនភាគ​ខាងកើត៕


ប្រភព​ ដោយ ៖ VOD

«
Next
Newer Post
»
Previous
Older Post