តារាចម្រៀង Pop នៅក្នុងប្រទេសកូរ៉េលោក Park jae-sang ដែលមានឈ្មោះហៅកាត់ថា PSY គឺជាតារាចម្រៀង មួយរូបដែលមានភាព ល្បីល្បាញនៅក្នុងតំបន់ អាស៊ីនិងអឺរ៉ុប ដោយសារតែបទចម្រៀងមួយបទរបស់គាត់ដែលមានចំនងជើងថា “Gangnam Style” ដែលបានចេញផ្សាយកាលពីឆ្នាំ 2012 ។ ហើយវីដេអូបទចម្រៀងនេះ គឺទទួលបានប្រជាប្រិយភាព យ៉ាងខ្លាំងនៅជុំវិញ ពិភពលោក ជាពិសេសនៅលើគេហទំព័រ YouTube តែម្តង ។
បទ Gangnam Style នេះគឺជាវីដេអូដំបូង ដែលមានប្រជាប្រិយភាព ខ្លាំងជាងគេនៅលើ គេហទំព័រ YouTube ក្នុងឆ្នាំ 2012 ដែលមានអ្នកចូលទស្សនារហូតដល់ចំនួន 1 ពាន់លានដងច្រើនជាងបទ “Baby” របស់ Justin Bieber ទៅទៀត។ បន្ទាប់ពីបានកន្លងផុតទៅពីរឆ្នាំមក នៅក្នុងឆ្នាំ 2014 នេះបទ Gangnam Style ក៏បានក្លាយជាវីដេអូ ដំបូងដែលមានប្រជាប្រិយភាព ម្តងទៀតនៅលើគេហទំព័រ YouTube ដោយលើកនេះវាមានអ្នកចូលទស្សនាចំនួន 2 ពាន់លានដង ហើយបទ Baby របស់ Justin Bieber វិញក៏បានក្លាយជាវីដេអូទីពីរផងដែរដែល មានប្រជាប្រិយភាពនៅលើគេហទំព័រ YouTube រីឯអ្នកចូលទស្សនាវិញមានចំនួន 1 ពាន់លានដងជាងប៉ុណ្ណោះ បើប្រៀបធៀបទៅខុសគ្នាជាងពាក់កណ្តាលឯណោះ ។
ចំពោះប្រិយមិត្តទាំងអស់គ្នាវិញ តើចូលចិត្តទស្សនាបទមួយណាជាងគេរវាងបទ “Gangnam Style” របស់ PSY និង “Baby” របស់ Justin Bieber ?
ចំពោះប្រិយមិត្តទាំងអស់គ្នាវិញ តើចូលចិត្តទស្សនាបទមួយណាជាងគេរវាងបទ “Gangnam Style” របស់ PSY និង “Baby” របស់ Justin Bieber ?
ទស្សនាបទចម្រៀង Gangnam Style របស់ PSY ទាំងអស់គ្នាៈ
ទស្សនាបទចម្រៀង Baby របស់ Justin Bieber ទាំងអស់គ្នាៈ
ប្រភព ដោយ៖ Cambo-report


