Slider[Style1]

Style4

Style3[OneLeft]

Style3[OneRight]

Style6

ស្នាមអាចម៍រុយ គឺជា ស្នាមអុជ តូច ដែលមាននៅលើ ស្បែកមានពណ៌ ខ្មៅតូចៗ ស្នាមអាចម៍ រុយនេះ អាច កើតឡើង ដោយសារតែ   ការទទួលទាន ដំណេក មិនគ្រប់គ្រាន់ មានអារម្មណ៍ តាន់តឹងឬ គិតច្រើនពេក   (ស្រេ្តស) និង បណ្តាល មក ពី កោសិកាស្បែកងាប់ ឬ ដុះលូតលាស់ មិនបានល្អ។ប៉ុន្តែ ស្នាមអាចម៍រុយនេះ គឺមានវិធី ច្រើនជាច្រើន ដើម្បីព្យាបាល កំចាត់វាចេញពី ស្បែករបស់អ្នក បានយ៉ាងងាយស្រួល។ ខាងក្រោមនេះ យើងសូមណែនាំ អ្នកឱ្យសាកល្បង នៅវិធីងាយៗ មួយចំនួនដែល អាចជួយកំចាត់    ស្នាមអាចម៍នៅ     លើផ្ទៃមុខរបស់អ្នក បានដោយខ្លួនឯង នៅផ្ទះ។

វិធីទី១៖ សូមយកទឹកសុទ្ធ ១ស្លាបព្រាកាហ្វេ លាយជាមួយនឹង ម្ស៉ៅ baking soda  ២ស្លាប ព្រាកាហ្វេ រួចកូរ ចូលគ្នាឱ្យសព្វ លាបនៅលើស្បែកមុខកន្លែងមានអាចម៍រុយ។ សូមព្យាបាលតាមវិធីនេះ ឱ្យបាន ១ ឬ ២ដង ក្នុង​ ១សប្តាហ៍។ ចំណាំ៖ ម្ស៉ៅ baking soda អាចរកទិញ បាននៅតាមផ្សារទំនើប។

វិធីទី២៖ សូមយកម្ស៉ៅ cinnamon powder ១ស្លាបព្រាកាហ្វេ លាយជាមួយនឹង  ទឹកក្រូចឆ្មារស្រស់ ១ស្លាបព្រា កាហ្វេ រួចកូរចូលគ្នាឱ្យសព្វ   បន្ទាប់មក លាបនៅលើស្បែកមុខ  ទុករយៈពេល ១៥នាទី រួច
លាងសំអាតមុខចេញ។

វិធីទី៣៖ សូមយកផ្លែប៉េងប៉ោះ ៤តូចៗ ល្មម ច្របាច់ ឬកិន យកទឹកស្រស់  លាយជាមួយនឹង  ទឹកឃ្មុំ ១ស្លាបព្រាកាហ្វេ រួចលាយជាមួយ នឹងម្ស៉ៅអាវ័ន (oatmeal) បន្តិច កូរចូលគ្នាឱ្យសព្វ បន្ទាប់មក យកវាមកដុសខាត់នៅ លើស្បែកមុខរបស់អ្នក ទុករយៈពេល ១០នាទី លាងសំអាត មុខចេញជា ការស្រេច៕
ប្រភពដោយ : Camnews

«
Next
Newer Post
»
Previous
Older Post