Slider[Style1]

Style4

Style3[OneLeft]

Style3[OneRight]

Style6

បើតាមប្រភពពី DigiTimes បានអោយដឹងថា រោងចក្រ Foxconn នឹងចាប់ផ្តើម ចង្វាក់ផលិតកម្ម iPhone 6c អេក្រង់ 4.7 អ៊ីង នាខែ កក្កដា ឆ្នាំ 2014 ខាងមុខនេះ ហើយម៉ូដែល iPhone 6 អេក្រង់ 5.5 អ៊ីង នឹងចាប់ផ្តើមនាខែ សីហា។ ប្រភពដដែលបាន អោយដឹងទៀតថា Foxconn ទទួលបាន ការ កម៉្មង់ ផលិតពី Apple អោយផលិត iPhone 6 រហូត 70% រីឯ ចំណែកដែលសេសសល់ គឺធ្លាក់ទៅលើដៃ រោងចក្រ Pegatron និង Wistron។


ប្រភពបានបន្តថា iPhone 6c អេក្រង់ 4.7 អ៊ីងនឹងជាក្លាយជាកំលាំងលក់ដ៏សំខាន់សំរាប់ Apple នាឆ្នាំ 2014 នេះចំណែក iPhone 6 អេក្រង់ 5.5 អ៊ីងនឹងជាស្មាតហ្វូនថ្នាក់ខ្ពស់របស់ Apple ជាមួយនឹងតំលៃ កើនឡើង $100 លើសតំលៃ ដែលចេញមករាល់ដង គឺប្រមាណ $700-$800 សំរាប់ម៉ូដែល 16GB។ ម៉ូដែលទាំង 2 នេះ នឹងចេញមកជាមួយអង្គគណនាថ្មី A8, កាម៉េរាល្អជាងមុន និងប្រព័ន្ធ iOS 8 ចំណែក ម៉ូដែល iPhone 6 អេក្រង់ 5.5 អ៊ីងអាចនឹងបំពាក់កញ្ចក់ត្បូងកណ្តៀង សំរាប់ការពារការឆ្កូតអេក្រង់ ខាងមុខ៕

ប្រភព ដោយ៖​ IT-City

«
Next
Newer Post
»
Previous
Older Post