Slider[Style1]

Style4

Style3[OneLeft]

Style3[OneRight]

Style6

លោក Nguyen Chi Vinh (ឆ្វេង) អនុ​រដ្ឋមន្ត្រី​ការពារ​ជាតិ​វៀតណាម
(រូបថតពី៖ សារព័ត៌មាន Xinhua)
ចិន​បាន​ស្នើ​ជា​ថ្មី​ទៀត ​ទៅ​រដ្ឋាភិបាល​វៀតណាម​ កុំឲ្យ​យក​ករណី​ជម្លោះ ដែនសមុទ្រនៃ​ប្រទេស ទាំងពីរ នៅ សមុទ្រ​ចិន​ភាគខាងត្បូង ទៅកាន់​តុលាការ​អន្តរជាតិ ​គឺ​ទុក​លទ្ធភាព​ដោះស្រាយ ​ជាទ្វេរ​ភាគីនៃ​ប្រទេស​ទាំង​ពីរ​។​

​អនុ​រដ្ឋមន្ត្រី​ការពារ​ជាតិ​វៀតណាម ​លោក Nguyen Chi Vinh ថ្លែង​នៅ​ក្រៅ​កិច្ចប្រជុំ​មួយ ​នៅប្រទេស​សិង្ហ​បុរី​ថា វៀតណាម​នៅ​មិនទាន់​ សម្រេច​បញ្ចូន​ករណី ​ជម្លោះ​នៅ​ដែនស​មុទ្រ​ភាគ ខាងត្បូង​ទៅ​តុលាការ អន្តរជាតិ​ទេ គឺ​រង់ចាំ​មើល​សកម្មភាព​របស់​ចិន​សិន​។​ លោក​បញ្ជាក់ថា ចិន​បាន​ស្នើ​ជា​ញឹកញាប់ កុំ​ឲ្យ​វៀតណា​មយក​ករណី​ជម្លោះដែនសមុទ្រ​នៃ​ប្រទេស​ទាំង​ពីរ​កំពុង​កើត​មាន​ទៅ​តុលាការ​អន្តរជាតិ​។ ​នេះ​បើ​តាម​សារព័ត៌មាន​ South China Morning Post​។​

​អនុ​រដ្ឋមន្ត្រី​ការពារ​ជាតិ​វៀតណាម បាន​បញ្ជាក់ទៀតថា ប្រសិនបើ​ចិន​នៅ​តែ​ដាក់សម្ពាធទៀត​នោះ វៀតណាម នឹង​មិន​មាន​ជម្រើស​ផ្សេង ក្រៅពី​ការស្វែងរក​កិច្ចអន្តរាគមន៍ តាមរយៈ ច្បាប់​អន្តរជាតិ​នោះទេ​។​

​ជម្លោះដែនសមុទ្រ​រវាង​ចិន និងវៀតណាម​នៅ ​សមុទ្រ​ចិន​ខាងត្បូង​ត្រង់​ ចំណុច​កោះប៉ា​រ៉ាសែ​ល បានកើត​ភាព​តានតឹង​ ខ្លាំង​ជាថ្មីនៅ​ដើម​ខែ​ ឧសភា​កន្លង​ទៅនេះ នៅពេល​ដែល​ទីក្រុង​ប៉េកាំង​ចាប់ផ្តើម​បូម​យក​ប្រេង​នៅ​កោះ​ប៉ា​រ៉ា​សែ​ល​ កាលពី​ថ្ងៃ​ទី​២​ខែ​ឧសភា​៕

ប្រភព ដោយ៖ VOD

«
Next
Newer Post
»
Previous
Older Post