អស់រយៈជាយូរណាស់មកហើយ ដែលយើងទាំងអស់គ្នាបានទន្ទឹងរង់ចាំប្រព័ន្ធប្រតិបត្តិការណ៍ iOS 8 ថាតើ Apple នឹងបំពាក់មុខងារពិសេសៗអ្វីខ្លះនៅលើវា ហើយតើប្រព័ន្ធប្រតិបត្តិការណ៍នេះ នឹងមានល្បឿនប្រើប្រាស់លឿន ដូច iOS 7.1 រឺក៏យ៉ាងណានោះ។ កាលពីវេលាម៉ោង 1:00am រំលងអាធាត្រយប់មិញនេះ លោក Tim cook និងវិស្វករ Software របស់ Apple បានដាក់បង្ហាញជូននូវប្រព័ន្ធប្រតិបត្តិការណ៍ថ្មីនោះគឺ iOS 8 ដែលវាមានបន្ថែមកម្មវិធី មុខងារ និងសមត្ថភាពច្រើន ដែលអ្នកប្រើប្រាស់ប្រាកដជាពេញចិត្តជាមួយនឹងកំណែអាប់ដេតមួយនេះ។
ខាងក្រោមនេះគឺជាលក្ខណៈពិសេសធំៗទាំង 20 របស់ iOS 8 ដែលលោកអ្នកគួរតែយល់ដឹងអំពីវា ដើម្បីដឹងអោយច្បាស់ថាតើ Apple អភិវឌ្ឍន៍ iOS របស់ខ្លួនដល់កម្រិតណាហើយ?
1/ Quick Reply: វាអនុញ្ញាត្តិអោយយើងឆ្លើយតបសារ យ៉ាងងាយស្រួល និងរហ័សបំផុតនៅលើ iMessage ដោយគ្រាន់តែចុចនៅផ្ទៃខាងលើនៃ Status Bar។ និយាយរួមទៅ វាមានរចនាបថស្រដៀងនឹង Tweak BiteSMS ដែរ។
2/ Favorite Contact: យើងអាចកំនត់បញ្ជីឈ្មោះមនុស្សណា ដែលអ្នកឧស្សាហ៍ទំនាក់ទំនងទៅ អោយវាបង្ហាញដោយស្វ័យប្រវត្តិនៅក្នុង Multitasking។
3/ កម្មវិធី Safari: មានបង្ហាញ Tab View រូបរាងថ្មី ទាំងនៅលើ iPhone និង iPad
4/ Quick Reply: ក៏អាចឆ្លើយសារបានដោយរហ័សផងដែរ នៅលើកម្មវិធីក្រៅពី iMessage ដែលមានដូចជាកម្មវិធី WhatsApp, Line និង Facebook ជាដើម។
5/ Mail gesture: បើកមើលអ៊ីម៉ែល និងប្រើប្រាស់ផ្សេងៗកាន់តែមានភាពងាយស្រួល និងមានរបៀបប្រើប្រាស់គួរអោយទាក់ទាញជាងមុន
6/ Spotlight: ដោយសារមុខងារនេះមិន សូវទទួលបានការពេញនិយម ក្នុងការប្រើប្រាស់នោះ Apple បានកែច្នៃវាអោយកាន់តែមានភាពវិសេសវិសាលជាងមុន។ ឥលូវនេះ យើងអាចប្រើ Spotlight ដើម្បិស្វែងរក ចម្រៀង កម្មវិធី រឺក៏ប្រើជំនួស Google ផងដែរ។ រីឯរចនាបថវាវិញ ក៏ស្អាតជាងមុនផងដែរ ដោយមានបែងចែកជាបន្ទាត់យ៉ាងមានរបៀបរៀបរយ។
7/ QuickType: វាអាចទស្សន៍ទាយពាក្យបន្ទាប់ដែលយើងនឹងសរសេរបាន ដោយយើងទៅតាមប្រយោគដែលយើងបានសរសេរខាងដើម។ របៀបប្រើប្រាស់វាគឺស្រដៀងទៅនឹង Swift key នៅលើប្រព័ន្ធប្រតិបត្តិការ Android ដែរ ដោយវាមានភាពងាយស្រួល និងរហ័សក្នុងការសរសេរ។
8/ Continuity: ឥលូវនេះ អ្នកអាចភ្ជាប់ទំនាក់ទំនងរវាង iDevice អ្នកទៅកុំព្យូទ័រ Mac យ៉ាងមានភាពងាយស្រួលបំផុត។ យើងអាចបញ្ជាការខលចេញ - ទទួលចូល បើកមើលសារដោយផ្ទាល់លើកុំព្យូទ័រ Mac។
9/ Messages: Apple បានបន្ថែមមុខងារទៅកាន់កម្មវិធី Messages អោយកាន់តែពិសេសជាងមុន ពោលយើងអាចផ្ញើរជាលក្ខណៈរូបភាព, វីដេអូ រឺក៏សម្លេង ដូចទៅនឹង Facebook Messenger ដែរ។
10/ Cloud Drive: អ្នកប្រើប្រាស់ iPhone, iPad និង iPod Touch អាចកែសម្រួលឯកសារផ្សេងៗ ដែលមានដូចជា Word, PDF, Excel ជាដើម យ៉ាងមានភាពងាយស្រួល ដោយប្រើប្រាស់ Cloud Drive។ ការបង្កើត Cloud Drive នេះ គឺដើម្បីប្រកួតប្រជែងជាមួយ Google Drive ដែលមាននៅលើ Android។
11/ Enterprise: ផ្តល់ភាពងាយស្រួល សម្រាប់ក្រុមហ៊ុន និងសហគ្រាសនានា ក្នុងការតម្លើងកម្មវិធីជាស្រេច នៅលើ iDevice។
12/ Healthkit និង Health: វាគឺជាកម្មវិធីពិសេស ដែលអាចប្រើប្រាស់ជាមួយនឹងឧបករណ៍វាស់ស្ទង់ដទៃ ហើយបញ្ជូនទិន្នន័យចូលក្នុងកម្មវិធីតែមួយ។ ឧបករណ៍ដែលអាចប្រើប្រាស់ជាមួយនាឡិកាសុខភាពជាច្រើន ដែលនាឡិកាទាំងនោះអាចវាស់ស្ទង់បានដូចជា ទំងន់, សកម្មភាព, ចង្វាក់បេះដូង និងជាច្រើនទៀត
13/ Family Sharing: វាគឺជាមុខងារដ៏ពិសេមួយ សម្រាប់ក្រុមគ្រួសារអ្នក ព្រោះអីវាអនុញ្ញាត្តិអោយយើងចែកចាយឯកសារអោយគ្នាទៅវិញទៅមកបានយ៉ាងងាយស្រួល ដែលមានដូចជារូបភាព វីដេអូ កម្មវិធីដែលបានទិញហើយ និងចម្រៀងជាដើម។ មុខងារនេះ អាចអោយយើងប្រើប្រាស់ជាមួយនឹងសមាជិកចំនួន 6 នាក់។
14/ Photo: រាល់រូបភាពទាំងអស់នឹងរក្សានៅលើមេឃជាមួយមុខងារ iClouds ហើយយើងក៏អាចធ្វើការស្វែងរកទីកន្លែងដែលបានថត ថ្ងៃខែ រឺក៏ឈ្មោះ Album ជាដើម។
15/ កែកុនរូបភាព: ឥលូវនេះ យើងអាចកែកុនរូបភាពបានកាន់តែងាយស្រួល និងមានមុខងារពិសេសៗជាច្រើនទៀត។
16/ Shazam: ឥលូវនេះ យើងអាចបញ្ជា Siri អោយស្តាប់ចម្រៀងណាដែលយើងមិនស្គាល់ព៌តមានវាច្បាស់លាស់ បន្ទាប់មកទៀត Siri នឹងឆ្លើយតបជាទីគាប់ចិត្ត។
17/ Touch ID: ប្រើប្រាស់ជាមួយកម្មវិធីដទៃផ្សេងទៀតបាន មិនមែនត្រឹមសម្រាប់តែ ដោះសោរ និង Appstore ប៉ុណ្ណោះទេ។
18/ ប្រើប្រាស់វិស្វកម្ម 3D ថ្មី: Apple ក៏បានផ្លាស់ប្តូរកូដ 3D ថ្មីផងដែរ ដើម្បីអោយវាប្រើប្រាស់បានរលូន ជាងមុន មិនអោយចាញ់ប្រព័ន្ធប្រតិបត្តិការណ៍ Android kitkat ឡើយ។
19/ Homekit: ប្រើដើម្បីទំនាក់ទំនងជាមួយឧបករណ៍នានាក្នុងផ្ទះ ដែលមានដូចជា អំពូលភ្លើង នាឡិកា ទូរទស្សន៍ជាដើម។ វាអាចប្រើបានជាមួយតែឧបករណ៍ដែលបង្កើតឡើងដែលមាន Certificate តែប៉ុណ្ណោះ។
20/ Appstore: មានភាពទូលំទូលាយ ងាយស្រួលក្នុងការប្រើប្រាស់ ស្វែងរកកម្មវិធី និងមានផ្ទៃអេក្រង់ស្អាតជាងមុន
គួសបញ្ជាក់ផងដែរថា នេះគ្រាន់តែដំណាក់កាលដំបូងនៃការបង្ហាញពីរូបរាងរបស់ iOS 8 តែប៉ុណ្ណោះ ហើយ Apple នឹងដាក់អោយអ្នក Developer សាកល្បងប្រើប្រាស់រយៈពេល 3 ខែ។ ហើយសម្រាប់ឧបករណ៍ដែលអាចប្រើប្រាស់ iOS 8 នេះបានគឺមានដូចជា:
- iPhone 4S, iPhone 5, iPhone 5c និង iPhone 5S
- iPad 2, iPad 3, iPad 4th និង iPad Air
- iPad mini និង iPad mini retina
- iPod touch 5th
ប្រភព ដោយ៖ Cambo-report


