រាជធានីភ្នំពេញ ៖ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តស្ទូច ម៉ាកហ៊ីយ៉ានដាយបើកបុករថភ្លើង កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី២៦ កុម្ភៈ ២០១៤ នៅចំណុចផ្លូវឆ្លងកាត់ ស្ថិតក្នុងភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ បណ្តាលឱ្យរថយន្តស្ទូចរងការខូចខាតផ្នែកខាងមុខ តែសំណាងមិនមានអ្នកស្លាប់ ឫរបួសនោះទេ ។
បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា រថយន្តស្ទូច ម៉ាកហ៊ីយ៉ានដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3B-9110 បើកពីកើតទៅលិច បើកបរដោយឈ្មោះ សាំង អឿន ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ចំណែករថភ្លើង បើកពីជើងទៅត្បូង និងបានស៊ីផ្លេពីចម្ងាយ ។ លុះមកដល់ចំណុចកើតហេតុ បុកគ្នាជាមួយរថយន្តស្ទូចតែម្តង ៕
រថយន្តស្ទូចបុកគ្នាជាមួយរថភ្លើងនៅសង្កាត់ត្រពាំងក្រសាំង
ប្រភព និង អត្ថបទ ដោយ : ច័ន្ឋូ (កោះសន្តិភាព)

