Slider[Style1]

Style4

Style3[OneLeft]

Style3[OneRight]

Style6

ប្រជាពលរដ្ឋ និង​អ្នក​នាំ​ភ្ញៀវទេសចរ​មួយចំនួន នៅ​ខេត្ដ​សៀមរាប ប្រតិកម្ម​នឹង​អាជ្ញាធរ​ខេត្ដ ដែល​កាប់ ដើមឈើ​ក្នុង​តំបន់​ទេសចរណ៍​ប្រតិ​សាស្ដ្រ ធ្វើឲ្យ​បាត់បង់​សោភ័ណភាព​ព្រៃឈើ​នៅ​តំបន់​ប្រាសាទ​បុរាណ​។

មគ្គុទេសក៍​ទេសចរ​ភាសា​ជប៉ុន នៅ​សៀមរាប លោក ព្រហ្ម សុវណ្ណ ឲ្យ VOD​ដឹង​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ថា ដើម​ឈើទាល និង​ដើម​គគី ដែល​មាន​អាយុកាល​ច្រើន​ឆ្នាំ​ជា​ច្រើន​ដើម នៅតាម​ដងផ្លូវ​ក្នុង​ក្រុង​ទេសចរ​បុរាណ ត្រូវបាន​អាជ្ញាធរ​ខេត្ដ​កាប់បំផ្លាញចោល ដើម្បី​ពង្រីក​ផ្លូវ​។ លោក​បន្ដថា ដើមឈើ​វ័យ​ចំណាស់​ទាំងនោះ មាន​ភាព​ទាក់ទាញ​ទេសចរ និង​សម្រាប់​លម្អ​សោភ័ណ​ប្រាសាទ​បុរាណ ។ លោក​រិះគន់ថា អាជ្ញាធរ​មិនគួរ​កាប់បំផ្លាញ​ដើមឈើ​ដែល​នៅតាម​ដងផ្លូវ​នោះ​ទេ ព្រោះ​មិន​ប៉ះពាល់​ដល់ ការធ្វើ​ចរាចរ​ឡើយ​។

ពលរដ្ឋ​មួយរូប​ទៀត ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ ឲ្យដឹងថា ដើមឈើ​មានតម្លៃ​ចំនួន​១៣​ដើម ដែល​អាជ្ញាធរ​បំផ្លាញ អាច​ទំនង​ប៉ះពាល់​ដល់​សណ្ឋាគារ ឈ្មោះ​សុខា​អង្គរ​នៅក្បែ​នោះ​។ លោក​បន្ដថា ដើមឈើ​មានតម្លៃ​ជា​ច្រើន​ដើម ជាពិសេស​ដើមឈើ​ក្រញូង ដែល​ដុះ​នៅតាម​ដងផ្លូវ ក្នុង​តំបន់​ទេសចរ​កំពុង​ប្រឈម​នឹង​ការកាប់បំផ្លាញ ក្រោម​ហេតុផល​ពង្រីក​ផ្លូវ​។ លោក​ថា អាជ្ញាធរ គួរ​ថែរក្សា​និង​អភិរក្ស​ទុក​ដើមឈើ ដើម្បី​លម្អ​ក្នុង​តំបន់​ទេសចរ ប្រវត្ដិសាស្ដ្រ ខណៈ​ព្រៃឈើ​នៅ​កម្ពុជា កំពុង​រង​ការ​ហិនហោច​។

VOD មិនអាច​ទាក់ទង​អភិបាល​ខេត្ដ​សៀមរាប លោក ឃឹម ប៊ុន​សុង និង​អ្នកនាំពាក្យ លោក ប៊ុន ថា​ឬ​ទ្ធិ ដើម្បី​បំភ្លឺ​ពី​ករណី​នេះ បាន​នៅឡើយ​ទេ​។ ប៉ុន្ដែ​អភិបាល​ស្ដីទី ក្រុង​សៀមរាប លោក ស៊ូ ប្លាតុ​ង មានប្រសាសន៍ថា ការកាប់​ដើមឈើ​នោះ ដើម្បី​យក​ទីតាំង​ពង្រីក​ផ្លូវ ដើម្បី​ងាយស្រួល​ធ្វើចរាចរ​។​

ដើមឈើ​ដែល​ដុះ​ក្នុង​តំបន់​ទេសចរណ៍​អង្គរ ក្រៅពី​ផ្ដល់​ម្លប់​ត្រជាក់​ដល់​ទេសចរ និង​លើក​សោភ័ណភាព​ទី​រមណីដ្ឋាន​បុរាណ​នេះ  វា​ក៏​ទាក់ទាញ​ភ្ញៀវទេសចរ​ឲ្យ​ចាប់អារម្មណ៍​តំបន់​ទេសចរណ៍​មួយ​នេះ​ផងដែរ ក៏ប៉ុន្ដែ​ជា​រឿយៗ​ត្រូវ​បាន​រង​ការកាប់បំផ្លាញ​ជា​បន្ដបន្ទាប់ ក្រោមលេស​អភិវឌ្ឍ​ន៏​ផ្លូវ ៕

ប្រភព និង អត្ថបទ ដោយ : បូ សាវី (VOD)

«
Next
Newer Post
»
Previous
Older Post