Slider[Style1]

Style4

Style3[OneLeft]

Style3[OneRight]

Style6

នុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ព្រមាន​ថា បាតុកម្មទ្រង់ទ្រាយ​ធំ ដើម្បី​ស្វែងរកយុត្តិធម៌​ជូន​ម្ចាស់​បោះឆ្នោត នឹង​ផ្ទុះ​ឡើង​ថ្មី​ទៀត បើ​ជំនួប​ចរចា នៅតែ​មិន​អាច​រក​ច្រក​ចេញ​រួច​។​

​ការ​ថ្លែង​បែប​​នេះ របស់លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ធ្វើឡើង​នៅ​ស្នាក់ការ​កណ្តាល​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ នៅ​សង្កាត់​ចក្រ​​​អង្រែ​លើ​ រាជធានី​ភ្នំពេញ នា​ថ្ងៃ​សៅរ៍​នេះ។​ លោក កឹម សុខា អះអាងថា នៅពេលនេះ សហគមន៍​អន្តរជាតិ​កំពុង​ជំរុញ​ឲ្យ​ប្រទេស​កម្ពុជា គោរព​សិទ្ធិ​មនុស្ស និង​សេរីភាព​បញ្ចេញមតិ​ឡើងវិញ បន្ទាប់​ពី​រដ្ឋាភិបាល​រិត​បន្តឹង​សេរីភាព​ជួបជុំ ។​

​លោក កឹម  សុខា បន្តថា នៅពេល​ណា​ស្ថាន​ការណ៍វិល​មក​រក​ភាពប្រក្រតី​វិញ​នោះ មហា​បាតុកម្ម ​នឹង​ផ្ទុះ​ឡើង​ម្តងទៀត បើ​ភាពជាប់គាំងនយោបាយ​នៅតែអូសបន្លាយ មិន​អាច​រក​ច្រក​ចេញ​រួច​។​

​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ធ្លាប់​អះអាងថា​ ការ​ដាក់​បំរាម​ជួបជុំ​មួយរយៈ គឺ​ដើម្បី​ទប់ស្កាត់​ភាព​ចលា​ចល​​ក្នុងសង្គម ខណៈ​បក្សប្រឆាំង​ដឹកនាំ​ធ្វើបាតុកម្ម ប្រកាស​ច្រានចោល​លទ្ធផល​បោះឆ្នោត ។​

​ទោះជា​យ៉ាងណា​ គណបក្ស​ទាំង​ពីរ​កំពុង​ឈានទៅរក​តុ​ចរចា ដើម្បី​រក​ដំណោះស្រាយ បន្ទាប់​ពី​បង្ហាញ​សាច់ដុំ​ដាក់គ្នា​រៀងៗ​ខ្លួន  ដែល​ម្ខាង​មាន​កម្លាំង​ពលរដ្ឋ​គាំទ្រ និង​ម្ខាង​ទៀត​មាន​កម្លាំងប្រដាប់អាវុធប្រកាស​ការពារ​៕

ប្រភពដោយ : (VOD) អត្ថបទដោយ  : ញឹម សុខន

«
Next
Newer Post
»
Previous
Older Post