Slider[Style1]

Style4

Style3[OneLeft]

Style3[OneRight]

Style6

​ក្រសួង​ការបរទេស​ថៃ​ស្នើសុំ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ឲ្យមក​សម្របសម្រួល​បញ្ហានយោបា​យ​ដែល​កើតមាន​ជាង​បី​ខែ​មក​ហើយ​ដែល​ឈានដល់​ការស្លាប់​មនុស្ស​ទៀតផង​។​

លោក​រដ្ឋមន្ដ្រី​ការបរទេស​ថៃ​ សូ​រ៉ា​ពុង្ស​ទុក​វិ​ចាក់ចៃ​គុល​ មានប្រសាសន៍ថា​ស្ថានការណ៍​នៅ​ទីក្រុ​ងបាង​កក​រយៈពេល​ចុងក្រោយ​នេះ​មាន​ស្ថានភាព​អាក្រក់​យ៉ាងខ្លាំង​ហើយ​ចាំបាច់​ត្រូវ​ស្វែងរក អន្ដរាគមន៍​និង​ការផ្ដល់​អនុ​សាស​មួយចំនួន​របស់​លោក​អគ្គ​លេខាធិការ​អង្គការសហប្រជាជាតិ​ដើម្បី​ជួយ​បញ្ចប់​វិបត្តិ​ហើយ​ឈាន​ទៅដល់​ការស្រុះស្រួល​ផ្នែក​នយោបាយ​ឡើងវិញ​។

​លោក​សូ​រ៉ា​ពុង្ស​មានប្រសាសន៍ថា​អង្គការសហប្រជាជាតិ​កំពុង​តែ​ប្រើប្រាស់​តួនាទី​របស់​ខ្លួន​យ៉ាង​សកម្ម​នៅក្នុង​ស្វែងរក​ដំណោះស្រាយ​ដល់​ប្រទេស​ជាច្រើន​នៅ​ទូទាំង​ពិភពលោក​ដូចជា​ប្រទេស​ស៊ី​រី ​ប្រទេស​អ៊ុយ​ក្លែន ប្រទេស​អេ​ស៊ីប​និង​ប្រទេស​រ្វាន់ដា​ជាដើម​។

​លោក​រដ្ឋមន្ដ្រី​បានឲ្យដឹង​ទៀត​ថា​ប្រសិនបើ​ជំលោះ​ និង​ហិង្សា​បាន​បន្ដ​កើតឡើង​សហគមន៍​អន្ដរជាតិ​លែងមាន​ទំនុកចិត្ត​លើ​រាជាណាចក្រ​ថៃ​ទៀតឡើយ​។​ ​ការអំពាវនាវ​របស់​រដ្ឋមន្ដ្រី​របស់​គណបក្ស​ភឿ​ថៃ​ត្រូវបាន​អ្នកវិភាគ​មើលឃើញ​ថា​រដ្ឋាភិបាលរ​បស់​លោកស្រី​យី​ង​ឡាក់​ទំនង​ជា​បាត់ជំនឿ​ភាគច្រើន​ក្នុង​ការស្វែងរក​អន្ដរាគមន៍​ពី​ស្ថាន​ប័ន​កំពូលៗ ​របស់​ជាតិ​ថៃ​ព្រោះតែ​ស្ថានការណ៍​ងាយ​គ្រោះថ្នាក់​បំផុត​គឺ​ដោយសារ​តែ​ក្រុមប្រឆាំង​មិន​ខ្លាចញញើត​អ្វី​ឡើយ​ចំពោះ​ស្ថាប័ន​ពង្រឹង​ច្បាប់​ដូចជា​ស្ថាប័ន ​នគរបាល​ជាដើម​ហើយ​គណបក្ស​ភឿ​ថៃ​តែងតែ​ភ័យខ្លាច​ពី​ការ​លូក​ដៃ​ការធ្វើអន្ដរាគមន៍​ដោយ​កងទ័ព​៕

ប្រភព និង អត្ថបទ ដោយ : នួន បូរិន (VOD)

«
Next
Newer Post
»
Previous
Older Post