Slider[Style1]

Style4

Style3[OneLeft]

Style3[OneRight]

Style6

ចិន៖ រឿង​រ៉ាវ​ហួស​ចិត្ត​មួយ​ បាន​ធ្វើ​អោយ​សាមី​ខ្លួន​ មិត្តភក្តិ​និង​សាច់ញាតិ​ នារី​ជនជាតិ​ចិនម្នាក់​មាន​អាយុ ២៧ ឆ្នាំ​ រង​នូវ​ការ​អាម៉ាស់​មុខ​ជា​ខ្លាំង​នៅ​ក្នុង​សង្គម​។រឿង​នេះ​កើត​ឡើង​ដោយសារ​​​បុរស​ម្នាក់​ជា​អតីត​មិត្ត​ប្រុស​របស់​នាង បាន​លួច​បង្ហោះ​វីដេអូ​សិច​ពួក​គេ​ទាំង​ពីរ​ទៅ​លើប្រព័ន្ធ​អន​ឡាញ បន្ទាប់​ពីអ្នក​ទាំង​ពីរ​បាន​ចែក​ផ្លូវ​គ្នា អស់​ពេល​មួយ​រយៈ។ សូម​ជម្រាប​ជូន​ផង​ដែរ​ថា បុរស​អគតិនោះ​មិន​ត្រឹម​តែ​បង្ហោះ​វីដេអូ​ស្រើបស្រាល​ប៉ុណ្ណោះ​ទេ គេ​ថែម​ទាំង​បាន​បង្ហោះ​រូបភាព​អាក្រាត​របស់​នាង​ថែម​ទៀត​ផង។

ចំពោះ​បញ្ហា​ថត​វីដេអូ និង​រូប​ស្រើបស្រាល​មួយ​នេះ ហាក់​បី​ដូច​កំពុង​ពុះ​កញ្ជ្រោល​យ៉ាង​ខ្លាំង​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ បន្ទាប់​ពី​វត្តមាន Smartphone ចាប់​ផ្ដើម​ដំណើរ​ការ​លើ​ទី​ផ្សារ។ ​គូ​ស្នេហ៍​យុវវ័យ​ភាគ​ច្រើន ចូល​ចិត្ត​ថត​រូប​ជាមួយ​គ្នា​ក្នុង​ពេល​ដែល​ស្នេហា​ផ្អែម​ល្ហែម ប៉ុន្តែ​ពួក​គេ​មិន​បាន​ដឹង​ថា ក្រោយ​ពេល​បែក​គ្នា​នឹង​មាន​រឿង​អ្វី​កើត​ឡើង​នោះ​ទេ។

ដោយ​ឡែក​រឿង​ដូច​គ្នា​នេះ​ក៏​ធ្លាប់​កើត​មាន​នៅ​កម្ពុជា​ផង​ដែរ ដោយ​លទ្ធផល​ខាង​ស្រី​ត្រូវ​ខូច​ឈ្មោះ ខណៈ​ខាង​ប្រុស​ត្រូវ​សម្រាក​ក្នុង​គុកលេង​មួយ​រយៈ។ ដូច្នេះ​ដើម្បី​ជៀសវាង​ប្រការ​នេះ​ យុវវ័យ​គួរ​កុំ​បណ្ដោយ​ខ្លួន​ជ្រុល​ពេក​ក្នុង​រឿង​ស្នេហា៕


ប្រភព ដោយ​ : HRnews24

«
Next
Newer Post
»
Previous
Older Post