ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រិយ៍ នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បន្ទាប់ពីបានយាងទៅពិនិត្យ ព្រះរាជសុខភាព នៅទីក្រុងប៉េងកាំង ប្រទេសចិន កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០១៤ កន្លងមកនោះពេលនេះ ព្រះអង្គទាំងទ្វេបានយាង មកដល់កម្ពុជា នៅម៉ោងល្ងាចថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៤នេះ។
នៅក្នុងព្រះរាជដំណើរ មកដល់កម្ពុជា របស់ព្រះអង្គ មានមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល ជាច្រើនរូប បានធ្វើដំណើរ ទៅទទួលព្រះអង្គ។ សូមបញ្ជាក់ថា ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រិយ៍ នរោត្តម មុនីនាថ សីហនុ ព្រះមាតាជាតិខ្មែរ បានយាងចាកចេញពី ព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០១៤ ។
ព្រះអង្គទាំងទ្វេ បានស្តេចយាងទៅកាន់ទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិនិត្យព្រះរាជសុខភាពរបស់ព្រះអង្គ ជារៀងរាល់៦ខែម្តង តាមការកំណត់ជាទៀងទាត់ របស់គ្រូពេទ្យចិន ៕


