សាច់ញាតិជនរងគ្រោះជនជាតិចិនប្រមាណ ២០០នាក់ កំពុងធ្វើការតវ៉ានៅស្ថានទូតម៉ាឡេស៊ីនៅប្រទេសចិន(រូបភាពពី៖ AFP)
សាច់ញាតិអ្នកដំណើរ ជនជាតិចិនប្រមាណ ២០០នាក់ប្រមូលផ្តុំនៅ មុខស្ថានទូតម៉ាឡេស៊ីនៅទីក្រុងប៉េកាំង ករណីធ្លាក់យន្តហោះ MH370 ដោយពួកគេទាមទារឲ្យមានការ ផ្តល់ចម្លើយលម្អិតជំវិញភាពអាថ៌កំបាំងនៃការ បាត់យន្តហោះនោះ។
ការប្រមូលផ្តុំរបស់ ក្រុមគ្រួសារអ្នកដំណើរនេះ បន្ទាប់ពីនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក ណាជីព រ៉ាហ្សាក់ ប្រកាសនូវការវិភាគលើភស្តុតាងដែលប្រមូលបាន ហើយសន្និដ្ឋានថា យន្តហោះប៊ូអ៊ីង ជើងហោះហើរ MH370 ដែលដឹកអ្នកដំណើរពីកូឡាឡាំពួទៅ ប៉េកាំងហើយបាត់កាលពីថ្ងៃទី៨ ខែមីនា នោះអាចធ្លាក់នៅក្នុងសមុទ្រឥណ្ឌា ភាគខាងត្បូងចំណែកជិះលើនោះ ២៣៩នាក់មិនរស់ទេ។ នេះបើតាមការចុះផ្សាយរបស់ បណ្តាញសារព័ត៌មាន Channel News Asia។
សាច់ញាតិដែលប្រមូលផ្តុំនោះ អ្នកខ្លះស្រក់ទឹកភ្នែក ស្រែកច្រានចោលការលើកឡើងរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងខ្លះទៀតទាមទារឲ្យ មានការផ្តល់ភស្តុតាងឲ្យបានលម្អិត បន្ថែមទៀតពីការបាត់យន្តហោះនោះ។

គ្រួសារជនរងគ្រោះមួយចំនួនកំពុងស្រក់ទឹកភ្នែកដោយសារការធ្លាក់យន្តហោះ MH370(រូបភាពពី៖ AFP)
ប្រភព ដោយ : VOD