Slider[Style1]

Style4

Style3[OneLeft]

Style3[OneRight]

Style6

ការស៊ើបអង្កេត​មួយ​ទៅ​លើ​ករណី​បុរស​ម្នាក់​ស្លាប់​ក្នុង​ដំណេក ខណៈ​បុរស​រូប​នោះ​សាក​ថ្ម​ទូរ​ស័ព្ទ អាយ​ហ្វូន​ហ្វ័​រ បាន​រកឃើញថា ដោយសារ​ឆ្នាំង​សាក​ទូរ​សព្ទ​ដែល​គាត់​ប្រើ​ជា​របស់​ក្លែងក្លាយ និង​ឆ្លង​ចរន្ត​ភ្លើង នេះ​បើ​យោងតាម​របាយការណ៍រ​បស់​គណកម្មការ​ជាតិ​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ទូរគមនាគមន៍​។​

​តាម​គេហទំព័រ​បាងកក​ប៉ុស្តិ៍ ដែល​ផ្សាយ​កាល​ពី​ល្ងាចម្សិលមិញ​ឲ្យដឹងថា បុរស​វ័យ​២៨​ឆ្នាំ ឈ្មោះ​ពិ​សិដ ឆាង​លេក ត្រូវបាន​រកឃើញ​ថា​ស្លាប់​ដោយ​ខ្សែភ្លើង​ឆក់​។ របាយការណ៍​របស់​អ្នក​ស៊ើបអង្កេ​តឲ្យដឹងថា គេ​បាន​រកឃើញ​ស្នាម​ឆេះ​លើ​ទ្រូង និង​លើ​ដៃ​សាកសព ដែល​កាន់​ទូរ​ស័ព្ទ​អាយ​ហ្វូន​។​

​អគ្គលេខាធិការ​នៃ​គណកម្មការ​ជាតិ​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ទូរគមនាគមន៍ លោក​ថា​កន តា​នតា​ស៊ីត ថ្លែងថា តំណាង​មកពី​ក្រុមហ៊ុន​អេប​ផល អ៊ីងគ៍ និង​អ្នកជំនាញ​មក​ពី​ក្រុមហ៊ុន អេច​ស្បូរ​ណិន អ៊ីងគ៍ បានធ្វើការ​សាក​ពិសោធ​ទៅលើ​ទូរ​ស័ព្ទ និង​ឆ្នាំង​សាក​នោះ​កាលពី​ថ្ងៃ​ទី​១០ ខែ​មករា​។​
​គេ​បាន​រកឃើញថា ឆ្នាំង​សាក​ទូរ​សព្ទ​នោះ​មិនមែន​ផលិត​ដោយ​ក្រុមហ៊ុន អេប​ផល អ៊ីងគ៍​ទេ ហើយ​វា​ក៏​ដោយសារ​តែ​មិន​មាន​ការការពារ​បាន​ត្រឹមត្រូវ ឬ​មិន​មាន​ការចម្លង​ម៉ាស​ទៅ​ដី​។ គេ​ក៏​បាន​រកឃើញ​ផងដែរ​ថា ខ្សែភ្លើង​នោះ​មិន​ត្រឹមត្រូវ​តាម​ស្ដង់ដារ​ទេ​។​

​ទោះបីជា​ទូរ​ស័ព្ទ​នោះ ផលិត​នៅ​ប្រទេស​ចិន តែ​វា​បាន​ឆ្លងកាត់​ការត្រួតពិនិត្យ​ដោយ​ក្រុមហ៊ុន​ដើម ហើយ​វា​មាន​ដំណើរការ​ជាធម្មតា​។​
​លោក​ថា​កន ថ្លែងថា ការស្លាប់​របស់​ពិ​សិដ ​គឺ​ដោយសារ​តែ​ឆ្នាំង​សាក​ទូរ​ស័ព្ទ និង​ខ្សែភ្លើង មិន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស​។ លោក​បន្ថែមថា ការស្លាប់​នេះ ក៏​ជា​មេរៀន​មួយ សម្រាប់​អ្នក​ប្រើប្រាស់​ទូរ​សព្ទ​ដៃ​ផ្សេងៗ​ទៀត ដែល​ពួកគេ​ត្រូវតែ​ទិញ​តែ​ផលិតផល​ណា​ដែល​មាន​ការត្រួតពិនិត្យ​បច្ចេកទេស​ដោយ​ទីភ្នាក់ងារ​របស់​ក្រុមហ៊ុន​៕

ដោយ៖​ ណុល ដារ៉ា​(VOD)

«
Next
Newer Post
»
Previous
Older Post