Slider[Style1]

Style4

Style3[OneLeft]

Style3[OneRight]

Style6

យន្តហោះ​ម៉ាឡេស៊ី ដែល​បាត់​ការទាក់ទង នៅលើ​ដែនអាកាស ត្រូវបាន​មន្ត្រី​កងទ័ពជើងទឹក​វៀត​ណា​ម  អះអាងថា ធ្លាក់​ចូល​ក្នុង​ដែន​ទឹកសមុទ្រ​ចិន​ខាងត្បូង ដែល​មាន​ចម្ងាយ​ជិត ២៥០​គីឡូម៉ែត្រ​ពី​កោះត្រល់​។​

​ទីភ្នាក់ងារ​សារព័ត៌មាន Reuters បាន​ស្រង់​សម្តី​មេបញ្ជាការ​កងទ័ពជើងទឹក​វៀតណាម លោក Ngo Van Phat មក​ចុះ​ផ្សាយ​ថា យន្តហោះ​ម៉ាឡេស៊ី ប្រភេទ Boeing 777 ដែល​ដឹក​អ្នកដំណើរ ២២៧​នាក់ និង​អ្នក​បម្រើលើយន្តហោះ ១២​នាក់ (សរុប ២៣៩នាក់) ​ចេញពី​ទី​ក្រុងកូឡា​ឡាំ​ពួ ប្រទេស​ម៉ាឡេ​ស៊ី ទៅ​កាន់​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ត្រូវបាន​រកឃើញ​ថា បាន​ធ្លាក់​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ដែល​ស្ថិតនៅ​ចម្ងាយ​ប្រមាណ ២៤៦​គីឡូម៉ែត្រ ភាគ​ខាង​ត្បូង​​កោះ PhuQuoc ឬ​កោះត្រល់​។ លោក Ngo Van Phat បន្តថា ខណៈ​នេះ​អាជ្ញាធរ​ជើង​ទឹក​វៀតណាម ម៉ាឡេស៊ី និង​ចិន កំពុង​សហការ​គ្នា ស្វែងរក​យន្ត​ហោះ​​នេះ​។​

​មន្ត្រី​ធ្វើការ​នៅ​ជើងហោះហើរ​ម៉ាឡេស៊ី និយាយថា ក្នុងចំណោម​អ្នកដំណើ​រទាំង ២២៧​នាក់ ក្នុងនោះ​យ៉ាងហោចណាស់ មាន​ជនជាតិ​ចិន ១៥២​នាក់ ជនជាតិ​ម៉ាឡេស៊ី ៣៨​នាក់ ជនជាតិ​ឥណ្ឌូនេស៊ី ១២​នាក់ អូស្ត្រាលី ៦​នាក់ និង​ជនជាតិ​អាមេរិក ៣​នាក់ ព្រម​ទាំង​កុមារ​ជនជាតិ​ចិន និង​អាមេរិក​ផងដែរ​។​

​បើ​តាម​សេចក្តីរាយការណ៍​នានា បានឲ្យដឹងថា យន្តហោះ​ម៉ាឡេស៊ី​នេះ បាន​បាត់​ចេញ​ពី​ប្រព័ន្ធ​ទំនាក់ទំនង នៅពេល​ដែល​ហោះចូល​ដែនអាកាស​ប្រទេស​វៀតណាម កាលពី​ព្រលឹម​ថ្ងៃ​សៅរ៍​នេះ​៕

ប្រែសម្រួលដោយ៖​ ពេជ្រ សុធារី​ (VOD)

«
Next
Newer Post
»
Previous
Older Post