Slider[Style1]

Style4

Style3[OneLeft]

Style3[OneRight]

Style6

ត្ដរមានជ័យ : កាលពីយប់ថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០១៤ មានករណីបាត់រថយន្ត ០១ គ្រឿង កើតឡើងនៅ ក្នុងបរិវេណផ្ទះសំណាក់ (ឆាយណា) ស្ថិតនៅភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ រថយន្តម៉ាក CAMRY បាឡែនពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2T 3465 ម្ចាស់ឈ្មោះ ថោង ចាន់ភេន ភេទប្រុសអាយុ ៤៧ ឆ្នាំ ប្រពន្ធឈ្មោះ ពៅ ដានី រស់នៅភូមិកន្ទួត ឃុំកន្ទួត ក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរកំសាន្ត នៅច្រកអន្តរជាតិអូរស្មាច់ ហើយសំរាកនៅផ្ទះសំណាក់ខាងហលើ លុះព្រឹកឡើងម៉ោង ០៦ ព្រឹក ថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០១៤ ក៏បានបាត់រថយន្ត មិនឃើញ ក្រោយមកបាន ទៅប្តឹងនគរបាលប៉ុស្តិ៍រដ្ឋបាល សង្កាត់អូរស្មាច់ ដើម្បីជួយស្រាវ ជ្រាវរករថយន្ត ។

 រហូតដល់ម៉ោងប្រហែល ០៩ ព្រឹក ថ្ងៃខែឆ្នាំដដែលសមត្ថកិច្ច បានប្រទះឃើញ រថយន្ត មួយគ្រឿងដុតឆេះខ្ទេច នៅចម្ងាយពី ផ្លូវជាតិលេខ ៥៦ A ប្រហែល ២០០ ម៉ែត្រ ក្នុងបរិវេណភូមិចារ្យ ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ សមត្ថកិច្ចនគរបាលយើង ចុះធ្វើការស្រាវជ្រាវ និងពិនិត្យលើភិន ភាគលក្ខណៈសំគាល់ រថយន្តនោះ ឃើញថាជារថយន្ត ដែលម្ចាស់ខាងលើបានបាត់ ។ ករណីខាងនេះ កម្លាំងអធិការនគរបាល ក្រុងសំរោង បើកការស៊ើបអង្កេត និងសហការជាមួយអធិការ នគរបាលស្រុក បន្ទាយអំពិល ហើយធ្វើការសន្និដ្ឋាន វាយតម្លៃមុខសញ្ញា បានឃាត់ខ្លួនជនសង្ស័យ ០១ នាក់ ឈ្មោះ នង ឈាង ភេទប្រុស អាយុ ៤៧ ឆ្នាំ មានស្រុកកំណើតនៅស្វាយជ្រុំ ខេត្តស្វាយរៀង ត្រូវជាបងប្អូនខាងប្រពន្ធម្ចាស់រថយន្ត។ បច្ចុប្បន្នសមត្ថកិច្ចជំនាញ បានរៀបចំកសាង សំណុំរឿង តាមនីតិវិធី ។


ប្រភព ដោយ : អគ្គស្នងការដ្ឋាននគរបាលជាតិ

«
Next
Newer Post
»
Previous
Older Post