អង្គការសង្គមស៊ីវិល ជាសមាជិកនៃសម្ព័ន្ធទន្លេមេគង្គកម្ពុជា ទទូចជាថ្មី ដល់រដ្ឋាភិបាលកម្ពុជា ថៃ និងវៀតណាម ជំរុញទៅ រដ្ឋាភិបាលឡាវផ្អាកគម្រោងសាងសង់ទំនប់វារីអគ្គិសនី ដនសាហុង បន្ទាប់ពីរកឃើញថា ក្រុមហ៊ុនអភិវឌ្ឍន៍ទំនប់នេះ មិនបានសិក្សាលម្អិតពីផលប៉ះពាល់ និងបង្កើតយន្តការបង្ការជាមុនឡើយ។
កាលពីខែកញ្ញា ឆ្នាំ២០១៣ រាជរដ្ឋាភិបាលឡាវ បានប្រកាសសេចក្តីសម្រេចរបស់ខ្លួន ក្នុងការសាងសង់ទំនប់ដនសាហុង នៅលើដងទន្លេមេ នៃទន្លេមេគង្គ ដោយមិនបានដាក់បញ្ចូលគម្រោងនេះ ក្នុងនីតិវិធីពិគ្រោះយោបល់ ក្នុងក្របខ័ណ្ឌនៃគណៈកម្មការទន្លេមេគង្គឡើយ។ ហើយបើទោះជាមានការជំទាស់ពីប្រទេសជិតខាងក្តី ការសាងសង់ទំនប់នេះ ត្រូវបានគេ រំពឹងថា នឹងចាប់ផ្តើមនៅក្នុងពេលឆាប់ៗនេះ ហើយនឹងបញ្ចប់នៅក្នុងដើមឆ្នាំ២០១៨។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីចុះធ្វើទស្សនកិច្ចរយៈពេល២ថ្ងៃ នៅតំបន់ទំនប់ នៅដើមសប្តាហ៍នេះ នាយកប្រតិបត្តិវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលនៃកម្ពុជា (NGO Forum) លោក តឹក វណ្ណារ៉ា ឲ្យដឹងថា រដ្ឋាភិបាលឡាវ មិនបានពិនិត្យឡើងវិញ ឬសិក្សាស្រាវជ្រាវស៊ីជម្រៅពីធនធានជលផល ការធ្វើចរាចរណ៍ត្រីពីផ្នែកខាងក្រោម ទៅផ្នែកខាងលើនៃទំនប់នេះឡើយ ហើយបែរជាគ្រោងសាងសង់ស្ថានីយ៍ថាមពលលើព្រែក ហ៊ូ សាហុង ដែលជាព្រែកធំមួយនៅតំបន់នេះ រាំងខ្ទប់ការបំលាស់ទីរបស់សត្វត្រី។
តាមការស្រាវជ្រាវ របស់សង្គមស៊ីវិលរកឃើញថា ទំនប់វារីអគ្គិសនី ដន សាហុង អាចគំរាមកំហែងដល់វិស័យជលផល សន្តិសុខស្បៀង និងសេដ្ឋកិច្ចក្នុងតំបន់របស់ប្រជាជនតាមមូលដ្ឋាន ក្នុងប្រទេសកម្ពុជា ថៃ ឡាវ និងវៀតណាម ហើយអាចបណ្តាលឲ្យសត្វផ្សោតទន្លេមេគង្គប្រឈមនឹងការផុតពូជ គុណភាពទឹកប្រែប្រួល។ ទន្ទឹមនឹងនេះ ប្រជាជនកម្ពុជាប្រមាណ ៦លាននាក់ ក្នុងចំណោមប្រជាជន ៦០លាននាក់នៃប្រទេសទាំងបួន ដែលរស់នៅតាមអាងទន្លេមេគង្គ នឹងរងផលប៉ះពាល់ពីការសាងសង់ទំនប់នេះ។
ប្រធានគ្រប់គ្រងកម្មវិធីសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល លោក យុក សេងឡុង ឲ្យដឹងដែរថា ដើម្បីទប់ស្កាប់បញ្ហាប្រឈមនេះ សមាជិកនៃសម្ព័ន្ធទន្លេមេគង្គកម្ពុជា ដែលមានអង្គការជាង៥០ ព្រមនឹងដៃគូរពាក់ព័ន្ធ នឹងដាក់លិខិតស្នើជាថ្មី ដោយភ្ជាប់នូវយុទ្ធនាការទាមទារ ក្រោមរូបភាពធម្មយាត្រា បង្ហាញពីផលប៉ះពាល់នៃទំនប់នេះ នៅខេត្តដែលរងផលប៉ះពាល់ ចំនួនបីនៅកម្ពុជា រួមមានខេត្តកំពង់ចាម ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។ លោកថា ការធ្វើបែបនេះ គឺដើម្បីដាក់សម្ពាធដល់រដ្ឋាភិបាលឡាវ ពិចារណាឡើងវិញ មុននឹងសម្រេចសាងសង់ទំនប់នេះនៅដើមខែមេសាខាងមុខ។
អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិទន្លេមេគង្គ លោក ស៊ីន នីនី ឲ្យដឹងថា គណៈកម្មាធិការជាតិ ក៏បានចុះត្រួតពិនិត្យលើគម្រោងទំនប់នេះដែរ តែមិនទាន់មានសេចក្តីរាយការណ៍លម្អិតនៅឡើយទេ ហើយបញ្ហានេះ កំពុងស្ថិតក្នុងការដោះស្រាយរបស់ ក្របខ័ណ្ឌកិច្ចព្រមព្រៀងគណៈកម្មការទន្លេមេគង្គ (MRC) ដែលប្រទេសថៃជាម្ចាស់ផ្ទះ ប៉ុន្តែ បញ្ហានេះ បានកំពុងជាប់គាំង ដោយសារវិបត្តិនយោបាយនៅប្រទេសថៃ។
លោក ស៊ីន នីនី ឲ្យដឹងដែរថា កន្លងមក រដ្ឋាភិបាលកម្ពុជា ធ្លាប់ដាក់លិខិតចំហរមួយទៅកាន់រដ្ឋាភិបាលឡាវ ស្នើផ្អាកការសាងសង់នេះ តែឡាវមិនបានឆ្លើយតបនោះទេ។
គម្រោងសង់ទំនប់វារីអគ្គិសនីដនសាហុង របស់ក្រុមហ៊ុន Mega First Corporation Berhad វិស្វកម្ម និងសំណង់ម៉ាឡេស៊ីនេះ ត្រូវបានផ្អាកសាងសង់ម្តង កាលពីខែមេសា ឆ្នាំ២០០៧ បន្ទាប់ពីអង្គការមិនមែនរដ្ឋាភិបាលចំនួន ២៨ និងអ្នកវិទ្យាសាស្ត្រ ចំនួន ៣៤នាក់ បានផ្ញើលិខិតចំហរមួយជូនរដ្ឋាភិបាលឡាវ គណៈកម្មការទន្លេមេគង្គ និងរដ្ឋាភិបាលជាសមាជិក នៃគណៈកម្មការនេះ ដោយសុំឲ្យពិចារណាគម្រោងនេះឡើងវិញ។ ពួកគេព្រមានថា គម្រោងនេះ នឹងប៉ះពាល់ដល់មច្ឆាជាតិ និងភស្តុតាងវិទ្យាសាស្ត្រ ដែលបង្ហាញថាគម្រោងនេះ គឺមានលក្ខណៈវិនាសធំធេង៕

ប្រភព និង អត្ថបទ ដោយ តាំង វីដា (VOD)