Slider[Style1]

Style4

Style3[OneLeft]

Style3[OneRight]

Style6

រាជធានីភ្នំពេញ៖ នាថ្ងៃ ទី០៤ ខែមេសា ឆ្នាំ២០១៤ មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស ១៤ លើក (យប់ ០៦ លើក), មានមនុស្សស្លាប់ ០៨ នាក់ និងមានមនុស្សរបួសធ្ងន់ ០៨ នាក់ (ស្រី ០៣ នាក់) និងរបួសស្រាល ១០ នាក់ (ស្រី ០៥ នាក់) ។

ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង ១៤ លើក បានបង្កឲ្យខូចខាត យានយន្តសរុប ១១ គ្រឿង ក្នុងនោះម៉ូតូ ១៣ គ្រឿង, រថយន្តធុនតូច ០៦ គ្រឿង, រថយន្តធុនធំ ០២ លើកនិង យានផ្សេងៗ ០៣ គ្រឿង ។ប្រភពខាងលើឲ្យដឹងបន្ត ទៀតថាមូលហេតុ ដែលបណ្តាល ឲ្យមានគ្រោះថ្នាក់ គឺបណ្តាល មកពីល្បឿន ០៦ លើក, មិនគោរពសិទ្ធ ០២ លើក, ប្រជែងគ្រោះថ្នាក់ ០១ លើក, មិនគោរពប្រកាន់ស្តាំ ០២ លើក, និងស្រវឹង ០៣ លើក ក្នុងនោះជិះម៉ូតូគ្រោះថ្នាក់ មិនពាក់មួក ១៣ នាក់ (យប់ ០៥ នាក់) ។

រថយន្តដែលត្រូវផាកពិន័យ នៅអង្គភាពប្រចាំថ្ងៃ ទី០៥ ខែមេសា ឆ្នាំ២០១៤នេះ សរុបចំនួន ៥១៦ គ្រឿង ក្នុងនោះមាន រថយន្តទេសចរណ៍គ្រួសារ ៣១ គ្រឿង, រថយន្តដឹកដំណើរធុនតូច ១៦២ គ្រឿង, រថយន្តដឹកដំណើរធុនធំ ១៥ គ្រឿង, រថយន្តដឹកទំនិញធុនតូច ១០៥ គ្រឿង, រថយន្តដឹកទំនិញធុនធំ ២០៣ គ្រឿង ។

រថយន្តទាំងអស់ត្រូវ បានបង់ប្រាក់ពិន័យ រួចនៅស្នងការដ្ឋាននគរបាលខេត្ត ៥១៦ គ្រឿង ។ខេត្តដែលបាន អនុវត្តត្រួតពិនិត្យ ល្បឿន ៖ ខេត្តកំពង់ស្ពឺ ពោធិ៍សាត់ និង ស្វាយរៀង (មាន០៣ គោលដៅ)៕

(រូបតំណាង)
ប្រភព ដោយ : អគ្គស្នងការដ្ឋាននគរបាលជាតិ

«
Next
Newer Post
»
Previous
Older Post